លោកពេជ្រ ស្រស់៖ដើម្បីឲ្យពលរដ្ឋទទួលបានសន្តិភាពពេញលេញ រដ្ឋាភិបាលត្រូវពន្លឿនការដោះស្រាយបញ្ហាជំលោះដីធ្លី

02-01-2020 12:59 pm 797
លោកពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជា

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានលើកឡើង ថា ជាការពិតបច្ចុប្បន្ននេះប្រទេសកម្ពុជាមានសន្តិភាព ព្រោះថាបច្ចុប្បន្ននេះប្រទេសកម្ពុជាមិនមានសង្រ្គាមដូចពីមុនទៀតឡើយ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ គឺមិនទាន់ទទួលបានសន្តិភាពពេញលេញនៅឡើយទេ។

សម្រាប់លោកពេជ្រ ស្រស់ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសន្តិភាពពេញលេញ គឺរដ្ឋាភិបាលត្រូវពន្លឿនការដោះស្រាយ បញ្ហាជំលោះដីធ្លីនៅទូទាំងប្រទេស និងបញ្ហាអយុត្តិធម៌មួយចំនួនទៀតរបស់ពលរដ្ឋ។

ការលើកឡើងរបស់លោកពេជ្រ ស្រស់ខាងលើនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហោះសារនយោបាយមួយនៅក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២០នោះ គឺ[អរគុណសន្តិភាព]។ សារនយោបាយ[អរគុណសន្តិភាព]នេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានបង្ហោះយ៉ាងព្រោងព្រាត ហើយក៏ត្រូវបានយកទៅចងនៅតាមក្រសួង-ស្ថាប័នរបស់រដ្ឋមួយចំនួនផងដែរ។

ជាបន្តសូមស្ដាប់ប្រសាសន៍ទាំងស្រុងរបស់លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាដូចខាងក្រោម៖

សំឡេង៖ 

ព័ត៌មានផ្សេងទៀត