ក្រុមបាតុករ​ចាកចេញ​ពីមុខ​ទូត​អាមេរិក​ក្នុងប្រទេស​អ៊ីរ៉ាក់​ហើយ ក្រោយ​អាមេរិក​គំរាម​

02-01-2020 11:11 am 677

​ក្រុម​កងជីវពល​អ៊ីរ៉ាក់​គាំទ្រ​ដោយ​អ៊ីរ៉ង់ ដែល​បាន​សម្រុកចូល​បរិវេណ​ស្ថានទូត​អាមេរិក​និង​បាន​គប់​ដុំថ្ម នៅមុខ​ទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​បា​ដា​ត​ប្រទេស​អ៊ីរ៉ាក់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ បាន​ដកថយ​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូន​កងទ័ព​បន្ថែម និង​បាន​គំរាម​សងសឹក​ប្រឆាំងនឹង​ក្រុងតេអេ​រ៉ង់​។ 

​គួរ​ជម្រាបជូន​ថា ស្ថានទូត​ដ៏​ធំ​មួយ​ដែល​ត្រូវបាន​សាងសង់​នៅតាម​បណ្តោយ​ដង​ទន្លេ Tigris នៅ​កណ្តាល​ទីក្រុង​បា​កដាត ក្នុងកំឡុងពេល​ការកាន់កាប់​របស់​អាមេរិក បន្ទាប់ពី​ចូលលុកលុយ​ក្នុង​ឆ្នាំ ២០០៣ ដើម្បី​ផ្តួលរំលំ​សា​ដាម ហ៊ូ​សេន ត្រូវបាន​ក្រុម​កងជីវពល​អ៊ីរ៉ាក់​គាំទ្រ​ដោយ​អ៊ីរ៉ង់ នាំគ្នា​ប្រមូលផ្តុំ​គប់​ដុំថ្ម និង​ដុត​ប៉ុស្តិ៍​សន្តិសុខ នៅខាងមុខ​ស្ថានទូត​នា​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​។ មូលហេតុ​ដែល​នាំឲ្យ​ផ្ទុះ​ការតវ៉ា ដោយសារតែ​ពួកគេ​មិន​ពេញចិត្ត និង​ខឹង​អាមេរិក​ដែល​បាន​បើក​ការវាយប្រហារ​តាម​អាកាស ប្រឆាំងនឹង​ក្រុម​កងជីវពល​អ៊ីរ៉ាក់​គាំទ្រ​ដោយ​អ៊ីរ៉ង់ នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ បណ្តាលឲ្យ​ស្លាប់​គ្នីគ្នា​ពួកគេ​។ 

​កងទ័ព​អាមេរិក​បាន​បើក​ការវាយប្រហារ​តាម​អាកាស ដោយ​កំណត់​គោលដៅ​លើ​ក្រុម​កងជីវពល​អ៊ីរ៉ាក់​គាំទ្រ​ដោយ​អ៊ីរ៉ង់​កាលពី​ថ្ងៃអាទិត្យ បណ្តាលឲ្យ​ស្លាប់​សមាជិក​កងជីវពល​យ៉ាងហោចណាស់​២៥​នាក់ និង​៥៥​នាក់​រងរបួស​។ ក្រៅពីនោះ ក៏បាន​បំផ្លាញ​ទីស្នាក់ការ​កណ្តាល​របស់​កង​ជីវពល Kataib Hezbollah នៅ​Qaim​ប្រទេស​អ៊ីរ៉ាក់​ផងដែរ​។ មូលហេតុ​ដោយសារតែ​អាមេរិក​ខឹងសម្បា​នឹង​ក្រុម​កងជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ដែល​បាន​វាយប្រហារ​ជា​ច្រើនលើកច្រើនសារ លើ​កងកម្លាំង​អាមេរិក​ប្រចាំ​នៅ​អ៊ីរ៉ាក់ ទើបបានជា​អាមេរិក​អស់​ការអត់ធ្មត់ បើក​ការវាយប្រហារ​សងសឹក​វិញ​៕

ព័ត៌មានផ្សេងទៀត

 លោកបាយដិនគ្រោងជួបជាមួយលោកស៊ីជិនពីងលើកដំបូងក្នុងឋានៈជាប្រធានាធិបតី

 លោក​នេត្រ ភ​ក្ត្រា​៖ ការ​ផ្តាច់​ជំនួយ​នៅ​ព្រៃ​ឡង់​បង្ហាញ​ថា​កម្ពុជា​រឹងមាំ​និង​ម្ចាស់​លើ​ខ្លួនឯង​

 ចិនថាអាមេរិកគួរតែជាប្រទេសបន្ទាប់នៅក្នុងការស៊ើបរកប្រភពដើមវីរុសកូវីដ-១៩

 លោកបាយដិនត្រៀមជួបលោកពូទីនក្នុងបទពិសោធន៍ជាង៣៨ឆ្នាំជាមួយរុស្ស៊ី

 តួគីអះអាងចង់ឈរជើងនៅអាហ្វហ្កានីស្ថានបន្ទាប់ពីអាមេរិកដកទ័ពចេញ

 ​អ្នកនយោបាយ​និង​អ្នកវិភាគ​៖​កម្ពុជា​-​អា​មរិក​ត្រូវតែមាន​​ភាពច្បាស់លាស់​និង​ទំនុកចិត្ត​គ្នា​​

 ក្រសួង​ការពារ​ជាតិ​ស្នើឱ្យ​អាមេរិក​ឈប់​បង្កើត​ស៊ីណា​រី​យ៉ូ​ដែល​នាំមក​នូវ​ភាពអវិជ្ជមាន​ដល់​កម្ពុជា​

 អ្នកវិភាគ​៖ ជម្រះ​​មន្ទិល​សង្ស័យ​រឿង​ទ័ព​​ចិន​​នៅ​​រាម​គួរ​មាន​​ភាគី​​ទី​៣​​ជា​សាក្សី​​

 វត្ថុបុរាណខ្មែរចំនួន២៧រូបត្រូវបានអាមេរិកប្រគល់មកឱ្យកម្ពុជាវិញ

លោក​បាយដិន​ទៅដល់​អង់គ្លេ​សសម្រាប់កិ​ច្ច​ប្រជុំ​G7​ដែលជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​៨​ថ្ងៃ​នៅ​អឺរ៉ុប​