ហេតុអ្វី​បុរស​ជ្រុះ​សក់​រហូតដល់​ទំពែក​?

31-12-2019 6:23 pm 473

​មនុស្ស​ប្រុស​ប្រឈម​នឹង​ការ​ជ្រុះ​សក់​ច្រើនជាង​មនុស្ស​ស្រី នៅពេលដែល​ពួកគេ​ចាស់​ទៅ​។ បុរស​មួយចំនួន បាន​ជួបប្រទះ​បញ្ហា​ជ្រុះ​សក់ រហូតដល់​ទំពែក​ក្នុង​ទម្រង់​តូច​ឬក៏​ធំ​។ បញ្ហា​នេះ​កើតឡើង​នៅពេល​អង់​ហ្ស៊ី​ម បាន​បំលែង​អ័រម៉ូន​ភេទ​បុរស testosterone ទៅជា​អ័រ​ម៉ូ​ន​មួយ​ថ្មី​ផ្សេងទៀត​ឈ្មោះ dihydrotestosterone​។ អ័រ​ម៉ូ​ន dihydrotestosterone នេះហើយ ដែល​បណ្តាលឲ្យ​សក់​ក្បាលរបស់​មនុស្ស​ប្រែជា​ស្តើង និង​ផុយ​រហូត​ធ្វើឲ្យ​បាត់​បង់សក់ លែង​ដុះ​ឡើងវិញ​ជា​អចិន្ត្រៃយ៍​តែម្តង​។ មនុស្ស​ប្រុស ដែលមាន​វ័យ​កាន់តែ​ចាស់ គឺមាន​កម្រិត​អ័រ​ម៉ូ​ន dihydrotestosterone នេះ​កាន់តែ​ខ្ពស់ ដែល​ជាហេតុ​បណ្តាលឲ្យមាន​បញ្ហា​ជ្រុះស​ក់រ​ហូត​វិវឌ្ឍ​ទៅជា​ទំពែក​។ ការបាត់បង់​សក់​របស់​បុរស អាច​ចាប់ផ្តើម​នៅ​អាយុ ២០ ឆ្នាំ​។ ចំពោះ​ស្ត្រី​ហាក់​ពុំមាន​បញ្ហា​ចោទ​ប៉ុន្មាន​ទេ អាច​ឈានដល់​អាយុ ៥០ ឬ ៦០ ឆ្នាំ ហើយ​ការបាត់បង់​សក់​របស់​ពួកគេ ទាក់ទង​នឹង​ហ្សែ​ន​ឬ​ស្ថានភាព​សុខភាព​៕

 ពាក្យគន្លឹះ  សុខភាពក្បាលទំពែក

ព័ត៌មានផ្សេងទៀត