អាមេរិក​​វាយប្រហារ​​តាម​អាកាស​​កម្ទេច​មូលដ្ឋាន​​ក្រុម​ជីវពល​​គាំទ្រ​​ដោយ​អ៊ីរ៉ង់​

30-12-2019 6:52 pm 601
  ស្តាប់
រូបភាព​បង្ហាញពី​ទីតាំង​ត្រូវបានកម្ទេច
ស្តាប់ជាសំឡេង

​កងទ័ព​សហរដ្ឋអាមេរិក​បាន​បើក​យុទ្ធនាការ​វាយប្រហារ​តាម​ជើង​អាកាស​នៅ​ក្នុងប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ ដើម្បី​ប្រឆាំងនឹង​មូលដ្ឋានទ័ព​ចំនួន​៥ ដែល​មន្ទីរ​បញ្ច​កោណ​ចាត់ទុកជា​មូលដ្ឋាន​ក្រុម​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។ ក្រុម​ជីវពល​នេះ​អាមេរិក​ចោទថា​បាន​វាយប្រហារ​ជា​ច្រើនលើកច្រើនសារ​លើក​ង​កម្លាំង​អាមេរិក​ប្រចាំ​នៅ​អ៊ីរ៉ាក់​។ ការវាយប្រហារ​ធ្វើឡើង​កាលពី​ម៉ោង​១១​ព្រឹក​ថ្ងៃអាទិត្យ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រភព​កៀក​នឹង​កងទ័ព​។​

​ការវាយប្រហារ​គឺជា​ការឆ្លើយតប​ដោយ​យោធា​លើកដំបូង សងសឹក​នឹង​ក្រុម​ជីវពល​Kataib Hezbollah​ដែល​ធ្លាប់​ធ្វើឲ្យ​កងទ័ព​អាមេរិក​របួស​ជាច្រើន​នាក់​។ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា ការវាយប្រហារ​ប្រឆាំង​ក្រុម​នេះ ជា​ការធ្វើឲ្យ​ពួកគេ​ធ្លាក់​កម្លាំងឬ​បង្អាក់​សមត្ថភាព​កុំឲ្យ​ប្រឆាំង​កងទ័ព​ចម្រុះ​អាមេរិក​-​អ៊ីរ៉ាក់​នៅពេល​ក្រោយ​ទៀត​។ ចំណែក​លោក​Mark Esper​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​បាន​និយាយថា ការវាយប្រហារ​ទទួល​បាន​ការអនុញ្ញាត​ពី​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​។​

​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ព​អាមេរិក បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​២៥​នាក់​ដោយ​ប្រើប្រាស់​យន្ដហោះ​ចម្បាំង​F-15​។ មន្ដ្រី​យោធា​អាមេរិក​បញ្ជាក់​បន្ថែមថា ទីតាំង​ដែល​រង​ការបំផ្លិញបំផ្លាញ​អាចមាន​ឃ្លាំងគ្រាប់​របស់​ក្រុម​សកម្មប្រយុទ្ធ​ផងដែរ​។ កងទ័ព​អាមេរិក​អាច​បន្ដ​ការវាយប្រហារ​ទៀត​ឬ​អត់ គឺ​អាស្រ័យ​លើ​សកម្មភាព​របស់​ក្រុម​សកម្មប្រយុទ្ធ​ទាំងនោះ​។​

​សូមបញ្ជាក់ថា អាមេរិក​បាន​ស្ថិតក្នុង​ទំនាក់ទំនង​តឹងតែង​ជាមួយ​អ៊ីរ៉ង់​តាំងពី​អាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ អាមេរិក​បាន​បញ្ជូន​ទ័ព​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ត្រៀម​ទប់ទល់​នឹង​អ៊ីរ៉ង់ ក្រោយ​នាវា​ដឹក​ប្រេង​អា​រ៉ាប៊ីសាអូឌីត​ត្រូវរង​ការវាយប្រហា​រដែល​គេ​ចោទថា​អ៊ីរ៉ង់​ជា​អ្នកធ្វើ​។ អាមេរិក​បញ្ជូន​ទ័ព​ទៅ​ឈូង​សមុទ្រ​ពែ​ក្ស គឺ​ធ្វើតាម​សំណើ​អា​រ៉ាប៊ីសាអូឌីតជា​សម្ព័ន្ធ​មិត្ដ​។ រឿង​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្ដហោះ​គ្មាន​មនុស្ស​បើក​អាមេរិក​កាលពី​ខែមិថុនា​ក៏​ធ្វើឲ្យ​អាមេរិ​កខឹងមិន​ស្ទើ​រដែរ​។ 

មន្ដ្រី​អាមេរិក​ជាច្រើនរូប​រួមទាំង​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​Pompeo​បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀតថា ការគំរាមកំហែង​ណាមួយ​លើ​សិទ្ធិសេរីភាព​រុករក​ក្នុង​ឈូង​សមុទ្រ ឬ​គំរាមកំហែង​ការធ្វើ​ពាណិជ្ជកម្ម​ដឹកជញ្ជូន​ប្រេង​តាម​ច្រក​សមុទ្រ ត្រូវ​ចាត់ទុកជា​ទង្វើ​មិនអាច​ទទួលយកបាន​ដាច់ខាត​។ ប៉ុន្ដែ​រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ មិនទាន់​ចាត់វិធានការ​ធ្ងន់ធ្ងរ​ណាមួយ​ឡើយ​៕

ព័ត៌មានផ្សេងទៀត

 ចិនថាអាមេរិកគួរតែជាប្រទេសបន្ទាប់នៅក្នុងការស៊ើបរកប្រភពដើមវីរុសកូវីដ-១៩

 លោកបាយដិនត្រៀមជួបលោកពូទីនក្នុងបទពិសោធន៍ជាង៣៨ឆ្នាំជាមួយរុស្ស៊ី

 តួគីអះអាងចង់ឈរជើងនៅអាហ្វហ្កានីស្ថានបន្ទាប់ពីអាមេរិកដកទ័ពចេញ

 ​អ្នកនយោបាយ​និង​អ្នកវិភាគ​៖​កម្ពុជា​-​អា​មរិក​ត្រូវតែមាន​​ភាពច្បាស់លាស់​និង​ទំនុកចិត្ត​គ្នា​​

 ក្រសួង​ការពារ​ជាតិ​ស្នើឱ្យ​អាមេរិក​ឈប់​បង្កើត​ស៊ីណា​រី​យ៉ូ​ដែល​នាំមក​នូវ​ភាពអវិជ្ជមាន​ដល់​កម្ពុជា​

 អ្នកវិភាគ​៖ ជម្រះ​​មន្ទិល​សង្ស័យ​រឿង​ទ័ព​​ចិន​​នៅ​​រាម​គួរ​មាន​​ភាគី​​ទី​៣​​ជា​សាក្សី​​

 វត្ថុបុរាណខ្មែរចំនួន២៧រូបត្រូវបានអាមេរិកប្រគល់មកឱ្យកម្ពុជាវិញ

លោក​បាយដិន​ទៅដល់​អង់គ្លេ​សសម្រាប់កិ​ច្ច​ប្រជុំ​G7​ដែលជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​៨​ថ្ងៃ​នៅ​អឺរ៉ុប​

 Blinken៖ទណ្ឌកម្មប្រឆាំងអុីរ៉ង់នៅតែមានបើទោះជាវិលទៅគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

 ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​អនុម័ត​សេចក្តីព្រាង​ជំរុញ​ការប្រកួតប្រជែង​បច្ចេកវិទ្យា​ជាមួយ​ចិន​