៣​ចំណុច​ការពារ​ជំងឺ​ធ្លាក់​ទឹកចិត្ត​

29-12-2019 5:08 pm 329

​មនុស្ស​៣​លាន​នាក់ បាន​រងគ្រោះ​ដោយសារតែ​ជំងឺ​ធ្លាក់ទឹក​ចិត្តជា​រៀងរាល់ឆ្នាំ​។ នៅក្នុង​នោះ​ស្ត្រី​រងគ្រោះ​ដោយសារ​ជំងឺ​ប្រភេទ​នេះ ច្រើនជាង​បុរស ហើយ​អាច​ក្លាយទៅជា​ជំងឺ​រ៉ាំរ៉ៃ​។ នេះ​បើតាម​ការចុះផ្សាយ​ដោយ​គេហទំព័រ brightside​។​

​ដើម្បី​បង្ការ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ត្រូវ ៖

- ថែរក្សា​ស្ថានភាព​រាងកាយ​របស់​អ្នក ៖ ត្រូវ​គេង​ឲ្យបាន​គ្រប់គ្រាន់ និង​គេង​លក់​ល្អ មាន​របប​អាហារ​ដែលមាន​តុល្យភាព និង​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់​។​

- កុំ​រក្សាទុក​បញ្ហា​ក្នុង​ចិត្ត​គិត​តែម្នាក់ឯង ៖ ចែករំលែក​បញ្ហា ភាពស្មុគស្មាញ​ទាំងឡាយ ទៅកាន់​មិត្តភក្តិ ឬ​គ្រួសារ​ដើម្បី​ឲ្យជួយ​រក​ដំណោះស្រាយ​។ ពេលខ្លះ អ្នក​គ្រាន់តែ​រក​នរណាម្នាក់ មក​ស្តាប់​រឿងរ៉ាវ​ដែលមាន​ក្នុង​ចិត្ត​អ្នក​ក៏បាន​។​

- កុំ​ខ្មាស់អៀន ៖ អ្នក​មិនត្រូវ​ខ្មាស់អៀន នៅក្នុង​ការ​ទៅ​ជួប​អ្នកជំនាញ​ខាង​ជំងឺផ្លូវចិត្ត ដើម្បី​ពិគ្រោះ​យោបល់​នោះទេ​។ នៅពេល​អ្នកមាន​អារម្មណ៍​ថា ស្ថានភាព​របស់​អ្នក​កាន់តែ​អាក្រក់ គួរ​ប្រញាប់​ទៅរក​ការប្រឹក្សា​ភ្លាមៗ​។ អ្នក​មិនគួរ​ព្រងើយកន្តើយ​នឹង​អារម្មណ៍​ស្ត្រេ​ស តានតឹង ដែល​ញ៉ាំ​ញី​ផ្លូវ​អារម្មណ៍ ស្ទើរ​រៀងរាល់ថ្ងៃ​នោះទេ ប្រសិនបើ​អូសបន្លាយ​យូរៗ​ទៅ នឹង​កាន់តែ​ធ្ងន់ធ្ងរ ពិបាក​ដោះស្រាយ​៕

ព័ត៌មានផ្សេងទៀត