ពិសា​អាហារ​ខ្លាញ់​ធ្វើឲ្យ​យ៉ាប់​ក្រពះ​ដូចម្តេច​?

29-12-2019 4:59 pm 181

​នៅពេល​អាហារ​ចូល​ទៅដល់​ក្នុង​ក្រពះ ក៏​នឹងមាន​ការរំលាយ​ឲ្យ​ម៉ដ្ឋ បន្ទាប់មក​ក្រពះ​នឹង​បញ្ជូនទៅឲ្យ​ពោះវៀន​។ ប៉ុន្តែ​អាហារ​ខ្លះ​ក៏​នៅ​ទើរ​ក្នុង​ក្រពះ​យូរ ដូចជា​សាច់​ក្ងាន ត្រូវ​ប្រើពេល ៥​ទៅ​៦​ម៉ោង​និង​អាហារ​ខ្លះ​ដែល​ផ្សំគ្នា​ដូចជា​សាច់សត្វ ដំឡូង​បារាំង ប្រើ​ពេលវេលា​ក្នុង​ការរំលាយ ៣​ម៉ោង , សម្ល​ស្ងោរ តុំ​យ៉ាំ​ត្រី​ប្រើពេល​២​ម៉ោង​ជាដើម​។ ការ​ទទួលទាន​ខ្លាញ់​ច្រើនពេក អាច​បង្ក​ឲ្យ​កើត​អាស៊ីត​ក្នុង​ក្រពះ ហូរ​ត្រឡប់​ឡើង​បាន ព្រោះ​អាហារ​ប្រភេទ​ខ្លាញ់ ទៅ​ជំរុញ​ការផលិត​អាស៊ីត​ក្នុង​ក្រពះ ចេញមក​ច្រើន និង​ត្រូវ​ជំរុញ​ឲ្យ​ឡើង​ទៅរក​បំពង់​អាហារ ធ្វើឲ្យ​មានអា​ការក្តៅក្រហាយ​-​ក ហើយ​បើ​មាន​អាការ​បែបនេះ​ញឹកញាប់ អាច​ធ្វើឲ្យមាន​ជំងឺបាន ព្រោះ​វា​ធ្វើឲ្យ​រលាក​បំពង់អា​ហារ និង​ប៉ះពាល់​ដល់​សរសៃប្រសាទ ព្រមទាំង​អាចធ្វើឲ្យ​ឈឺ​ដល់​រោគ​ហឺត និង​បេះដូង​បាន​៕ ប្រភព​៖antkh

ព័ត៌មានផ្សេងទៀត