តើ​គួរ​បន្តឲ្យមាន​​ស្ថាប័ន​​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​ និង​ផ្តល់យោបល់​ នៅ​អាណត្តិ​​ក្រោយ​ទៀត​ទេ​?​

29-12-2019 4:30 pm 1145

​លោក​ហ៊ុន សែន មានបំណង​បន្ត​សុពលភាព​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់ នៅក្រោយ​ឆ្នាំ ២០២៣ ជា​បន្តទៀត​។ ចេតនា​នេះ ដោយ​លោក​យល់ថា សមាសភាព​មកពី​គណបក្សនយោបាយ​ចំនួន​១៦ បាន​ផ្តល់យោបល់​ជូន​រដ្ឋាភិបាល​ក្រៅ​ក្របខណ្ឌ​សភា ក្នុង​គោលដៅ​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ធ និង​ជួយ​ជំរុញ​ការអភិវឌ្ឍ​សង្គមជាតិ បាន​ប្រសើរ​។ គណបក្ស​ដែលជា​សមាជិក​មួយរូប​នៃ​ក្រុមប្រឹក្សា​នេះ សាទរ​នឹង​ចេតនា​នេះ​។ 

​ប៉ុន្តែ សម្រាប់​អ្នកឃ្លាំមើល​ស្ថានការណ៍​កម្ពុជា និង​អ្នកវិភាគ គឺ​លោក​រ៉ុង ឈុន និង​លោក​មាស នី យល់ថា មិនគួរឲ្យ​មាន​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់​នេះ​ទៀត​ទេ ពីព្រោះ​លោក​មើលមិនឃើញ​មាន​ប្រយោជន៍​អ្វី​សម្រាប់​ជាតិ ក្រៅពី​ប្រយោជន៍​នយោបាយ​របស់លោក​ហ៊ុន សែន .....

​ជា​បន្ត​សូម​ស្តាប់​មតិយោបល់​របស់លោក​រ៉ុង ឈុន លោក​បណ្ឌិត​មាស នី និង​លោក​ពេជ្រ ស្រស់ លើ​បញ្ហា​នេះ ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត