លោក​ពេជ្រ ស្រស់​សាទរ​ចំពោះ​ការចេញ​បញ្ជា​ពី​ប្រមុខ​ដឹកនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​ចាក់ដី​លុប​សមុទ្រ​នៅ​កោះកុង

28-12-2019 1:20 pm 259

​ក្រោយ​ទទួលបាន​របាយការណ៍​ពី​គណបក្ស​យុវជន​កម្ពុជា ទាក់ទង​ទៅនឹង​សកម្មភាព​ចាក់​ដី​លុប​សមុទ្រ​នៅ​ខេត្តកោះកុង​រួចមក លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​បញ្ជា​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ និង​អភិបាល​ខេត្ត​កោះកុង​ត្រូវ​ស៊ើបអង្កេត​ជាបន្ទាន់​ចំពោះ​ករណីនេះ​។​បន្ទាប់​ពី​ការ​ចេញ​បញ្ជា​លោក​ពេជ្រ ស្រស់ ដែល​បាន​ធ្វើ​ការពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បាន​ប្រាប់​វិទ្យុ​វាយោ​ថា លោក​បាន​សង្កេតឃើញថា ពិតជា​មាន​ការកាយ​ដី​ចេញ​មែន ។​ជាមួយគ្នានេះដែរ លោក​ពេជ្រ ស្រស់ ក៏​បាន​សាទរ ចំពោះ​ការ​ដាក់​បញ្ជា​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល តែ​លោក​ក៏​បាន​រិះគន់​ផងដែរ ចំពោះ​មន្ត្រី​ពាក់ព័ន្ធ និង​អភិបាលខេត្ត ដោយ​ត្រូវមាន​ជាតិនិយម និង​មិន​ត្រូវ​ដេកចាំ​ការចេញ​បញ្ជា​ទើប​បង្ក្រាប​នោះទេ​។​

ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​ថា ចាន់​ធី ជាមួយ​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​ដូចតទៅ​៖​

សំឡេងកិច្ចសម្ភាសន៍៖

 ពាក្យគន្លឹះ  លោកពេជ្រ ស្រស់

ព័ត៌មានផ្សេងទៀត