អ៊ីរ៉ង់ ចិន រុស្ស៊ី ចាប់ផ្ដើម​​សមយុទ្ធ​ជើង​​ទឹករួមគ្នា​រយៈពេល​០៤​​ថ្ងៃ​

28-12-2019 11:24 am 435

​ប្រទេស​អ៊ីរ៉ង់ ចិន និង​រុស្ស៊ី បានចាប់ផ្ដើម​សមយុទ្ធ​ជើង​ទឹក​៤​ថ្ងៃ​ជាមួយគ្នា​ហើយ នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​និង​ឆកសមុទ្រ​អូ​ម៉ង់ ដែល​សមយុទ្ធ​ចាប់ផ្ដើម​កាលពី​ថ្ងៃ​សុក្រ​។ នេះ​បើតាម​ការបញ្ជាក់​ពី​កងទ័ព​អ៊ីរ៉ង់​។ សមយុទ្ធ​ធ្វើឡើង​ចន្លោះពេល​ស្ថានភាព​កំពុង​តានតឹង ចាប់តាំងពី​អាមេរិក​ប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ឆ្នាំ​២០១៥​។ លោក​ដូណាល់ ត្រាំ​បានប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាលពី​ខែឧសភា​ឆ្នាំមុន​។​

​ឧត្ដមនាវី​អ៊ីរ៉ង់​លោក​Gholamreza Tahani បានបញ្ជាក់​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​ថា ការរៀបចំ​សមយុទ្ធ​នេះ​ឡើង​គឺ​ដើម្បី​ជា​សារ​មួយ​បង្ហាញ​ពី​ការស្វែងរក​សន្ដិភាព ការ​រឹត​ចំណងមិត្ដភាព និង​ការរក្សាសន្ដិសុខ​យូរអង្វែង​ស្ថិតក្រោម​កិច្ចសហប្រតិបត្ដិការ​និង​ការរួបរួម​។ មួយវិញទៀត​ក៏​ជា​ការពង្រឹង​សន្ដិសុខ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​តាម​សមុទ្រ ប្រយុទ្ធប្រឆាំង​អំពើចោរកម្ម​និង​អំពើ​ភេរវកម្ម​រួមទាំង​ការចែករំលែក​ព័ត៌មាន​ទៅវិញទៅមក និង​បង្ហាញឲ្យឃើញថា​អ៊ីរ៉ង់​មិនអាច​ត្រូវបាន​ផ្ដាច់ខ្លួន​នៅ​ឆ្ងាយ​នោះទេ​។ 

​លោក​Tahani​បន្ថែមថា សមយុទ្ធ​រួមបញ្ចូល​ប្រតិ​បត្ដិកា​រជួយ​សង្គ្រោះ គ្រា​មាន​ការវាយប្រហារ​ពី​ក្រុមចោរ​សមុទ្រ និង​ការប្រយុទ្ធ​បង្កើន​សមត្ថភាព​ការពារ​ខ្លួន ដោយមាន​ការចូលរួម​ពី​កងទ័ពជើងទឹក​និង​កងទ័ព​បដិវត្ដន៍​អ៊ីរ៉ង់​ផងដែរ​។ នាវា​ជាច្រើន​គ្រឿង កងទ័ព ឧទ្ទម្ភាគចក្រ នឹងចូលរួម​ក្នុង​សមយុទ្ធ​នេះ​ដូចគ្នា​។​

​សូមបញ្ជាក់ថា ក្រោយ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អាមេរិក​បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​ឡើងវិញ​។ អ៊ីរ៉ង់​ខឹង​នឹង​អាមេរិក​ក៏​ទម្លាក់ចោល​ការប្ដេជ្ញាចិត្ដ​មួយចំនួ​ន ដូចជា​លែង​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​ទាំងស្រុង គំរាម​នឹង​ងាក​ទៅ​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​។ ដោយឡែក​ប្រទេស​ដែល​នៅ​បន្ដ​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះ មាន​បារាំង អង់គ្លេស អាល្លឺម៉ង់ ចិន និង​រុស្ស៊ី​៕ 

ព័ត៌មានផ្សេងទៀត

 ចិនថាអាមេរិកគួរតែជាប្រទេសបន្ទាប់នៅក្នុងការស៊ើបរកប្រភពដើមវីរុសកូវីដ-១៩

 យន្តហោះ​ចម្បាំង​ចិន​២៨​គ្រឿង​​រំលោភ​ចូល​ដែនអាកាស​តៃវ៉ាន់​

 លោកបាយដិនត្រៀមជួបលោកពូទីនក្នុងបទពិសោធន៍ជាង៣៨ឆ្នាំជាមួយរុស្ស៊ី

 ចិន​ថា​អង្គការ​NATOនិយាយ​បំផ្លើស​ព័ត៌មាន​ដើម្បី​កេងចំណេញ​នយោបាយ​

 NATO​ព្រមាន​អំពី​បញ្ហា​ប្រឈម​ខាង​យោធា​ដែល​បង្កឡើង​ដោយ​ប្រទេស​ចិន​

ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូ​វីដនៅ​រោងចក្រ​“​ពូ ចិន​”​ក្នុង​ស្រុក​កំពង់ត្រាច រក​ឃើញ​អ្នក​វិជ្ជមាន​៨១​នាក់​

 ចិន​ប្រតិកម្ម​នឹង​ក្រុម​ប្រទេស​G7​ដែល​រិះគន់​ខ្លួន​រឿង​រំលោភ​សិទ្ធិមនុស្ស​

 អ្នកវិភាគ​៖ ជម្រះ​​មន្ទិល​សង្ស័យ​រឿង​ទ័ព​​ចិន​​នៅ​​រាម​គួរ​មាន​​ភាគី​​ទី​៣​​ជា​សាក្សី​​

 ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​អនុម័ត​សេចក្តីព្រាង​ជំរុញ​ការប្រកួតប្រជែង​បច្ចេកវិទ្យា​ជាមួយ​ចិន​

 រុស្ស៊ីហាមមន្រ្តីជាន់ខ្ពស់កាណាដា៩រូបមិនឱ្យចូលប្រទេសខ្លួនជាការឆ្លើយតបនឹងទណ្ឌកម្ម