លោកហ៊ុន សែន៖ ទទួល​​យកមតិពី​គ្រប់​បក្សប្រឆាំង ​​ប្រសើរជាទទួលបញ្ជាពីបរទេស

27-12-2019 5:07 pm 2228

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍លើកឡើងថា ធ្វើបក្សប្រឆាំង មិនមែនទាល់តែ ជេរប្រទិច ដាក់បណ្តាសារគ្នា ទើបហៅថា ជាគណបក្សប្រឆាំងនោះទេ។ ការធ្វើកិច្ចសហការរួមជាមួយគ្នា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ បើទោះជាមានគោលនយោបាយផ្សេងគ្នាក្តី ក៏ប្រសើរជាការទទួលយក ការបង្គាប់បញ្ជាពីបរទេសនោះដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឧទាហរណ៍ជុំវិញការចាក់ដី ចូលដែនសមុទ្រនៅខេត្តកោះកុង ពីសំណាក់មន្ត្រីយោធាជាន់ខ្ពស់មួយរូប។ ក្នុងនោះ លោកនាយករដ្ឋមន្ត្រីថា លោករូប ព្រមទទួលយកមតិយោបល់ របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ក្នុងការដកតំណែងមន្ត្រីរូបនោះ បើមិនព្រមកាយដីចេញពីសមុទ្រ។

ស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី៖ 

សំឡេង

លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីបិទសន្និបាតការងាររបស់ឧត្តមក្រុមប្រឹក្សា ពិគ្រោះយោបល់ នៅថ្ងៃទី២៧ ខែធ្នូនេះ៕

ព័ត៌មានផ្សេងទៀត