មនុស្ស​ស្លាប់​កើន​ដល់​២៨​នាក់ ដោយសារ​ព្យុះ​ទី​ហ្វុង​វាយប្រហារ​នៅ​ហ្វីលីពីន​

27-12-2019 4:07 pm 240

​មនុស្ស​ស្លាប់​ដោយសារតែ​ព្យុះ​ទី​ហ្វុង​វាយប្រហារ​នៅ​ហ្វីលីពីន បាន​កើនឡើង​ដល់​២៨​នាក់​ហើយ​។ នៅ​ក្នុងនោះ មនុស្ស​ចំនួន​១២​នាក់​ទៀត នៅតែ​បន្ត​បាត់​ខ្លួន​នៅឡើយ​។ ផ្នែក​ខាងលិច​នៃ​Visayas ភាគ​កណ្តាល​នៃ​ក្រុម​កោះធំ​ទាំងបី ស្ថិតក្នុង​ចំណោម​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ បណ្តាលឲ្យ​មនុស្ស​ស្លាប់​១៣​នាក់​។ ខ្យល់ព្យុះ​ដ៏​កំណាច​នេះ​បាន​បោកបក់​លើ​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​ពុធ​ទី​២៥​ខែ​ធ្នូ បាន​បណ្តាលឲ្យមាន​ភ្លៀង​ធ្លាក់ខ្លាំង រលំ​ដើមឈើ និង​បង្គោល​ភ្លើង​។ មនុស្ស​ស្លាប់​ភាគច្រើន ដោយសារតែ​ត្រូវ​ដើមឈើ​រលំ​លើ ហើយ​ក្រៅពីនោះ​ដោយសារតែ​ឆក់​ខ្សែភ្លើង​ឬ​លង់ទឹក​។ ព្យុះ​ទី​ហ្វុង Phanfone ដែលមាន​ល្បឿន​២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បាន​នាំឲ្យមាន​ការជម្លៀស​ប្រជាជន​ចំនួន​ជាង ៥៨,០០០ នាក់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត