លោកពេជ្រស្រស់៖ពួកយើងជាអ្នកនយោបាយជំនាន់ក្រោយ មិនគួរពាក់មុខយក្សដាក់គ្នានោះទេ

27-12-2019 10:41 am 329
លោកពេជ្រស្រស់ប្រធានបក្សយុវជន និងលោកគង់មុនីកាប្រធានបក្សឆន្ទៈខ្មែរ

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្ហោះរូបថតជាមួយលោកគង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ដោយសរសេរថា”ពួកយើង ជាអ្នកនយោបាយជំនាន់ក្រោយ មិនគួរពាក់មុខយក្សដាក់គ្នានោះទេ គឺត្រូវចេះស្គាល់គ្នាជាខ្មែរតែមួយ ហើយពួកយើងក៏គួរតែប្រកួតប្រជែងគ្នានៅលើគោលនយោបាយបានហើយ ដោយមិនចងគំនុំផ្ទាល់ខ្លួន ឬបញ្ឆេះឲ្យអ្នកគាំទ្ររបស់ខ្លួនស្អប់ លើបុគ្គលណា​មួយនោះឡើយ”។

លោកពេជ្រ ស្រស់ បានសរសេរបន្ត ថា”ដូច្នេះនយោបាយនាំឲ្យជាតិរីកចំរើន និងប្រជាបានសុខ គឺនយោបាយរួបរួមសាមគ្គី និងជំទាស់គ្នាក្នុងន័យស្ថាបនាជាតិ ទើបកម្ពុជាយើងឈ្នះ”៕ 

ព័ត៌មានផ្សេងទៀត