សហជីព​៖ ផ្ទះជួល​ឡើងថ្លៃ​នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្មករ​

26-12-2019 6:35 pm 473

​មេដឹកនាំ​សហជីព​២​រូប បាន​ប្រាប់​វិទ្យុ​វាស​យោ​ថា ការតំឡើងថ្លៃ​ផ្ទះជួល​នៅតែ​ជា​បញ្ហា​ប្រឈម សម្រាប់​កម្មករ​-​កម្មការិនី បើទោះបីជា​មាន​ការអំពាវនាវ​កុំ​ដំឡើងថ្លៃ ពី​ប្រមុខ​រដ្ឋាភិបាល​យ៉ាងណាក៏ដោយ​។ ជាក់ស្តែង​នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ជាថ្មី ដល់​ម្ចាស់​ផ្ទះជួល​ទាំងអស់ កុំ​ដំឡើងថ្លៃ​បន្ទប់ ឲ្យលើស​ពីអ្វី ដែល​កម្មករ​-​កម្មការិនី​ទទួលបាន ខណៈ​ដែល​ប៉ុន្មាន​ថ្ងៃ​ទៀត ប្រាក់បៀវត្សរ៍​របស់​ក​ម្មករ ដំឡើង​បានត្រឹមតែ​៨​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ​២០២០​។​

​យ៉ាងណា មេដឹកនាំ​សហជីព បញ្ជាក់ថា ការដំឡើងថ្លៃ​ផ្ទះជួល​នេះ តែងតែ​ធ្វើឡើង​ក្រោយពេល​ចរចា តំឡើង​ប្រាក់​ឈ្នួល​អប្បបរមារ ខណៈ​កម្មករ​បាន​ត្អួ​ញ​ត្អែរ ពី​ការចំណាយ​លើ​ថ្លៃ​ផ្ទះជួល​នេះ ច្រើន​ជាង​ចំនួន​ប្រាក់​ឈ្នួល ដែល​បាន​តំឡើង​ឲ្យ​។ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និង​លោក​ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ដូចតទៅ​៖

សំឡេង​

 ពាក្យគន្លឹះ  ផ្ទះជួលឡើងថ្លៃសហជីព

ព័ត៌មានផ្សេងទៀត