អ៊ីស្រាអែល​វាយប្រហារ​ប្រឆាំងនឹង​គ្រាប់​រ៉ុក្កែតហោះ​ចេញពី​ដែនដី​ប៉ាឡេ​ស្ទីន​

26-12-2019 6:28 pm 314
  ស្តាប់
ស្តាប់ជាសំឡេង

​កាលពី​រាត្រី​ថ្ងៃ​ពុធ យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​របស់​អ៊ីស្រាអែល​ជាច្រើន​គ្រឿង ត្រូវបាន​បញ្ចេញ​ឲ្យបំពេញ​ប្រតិបត្តិការ វាយប្រហារ​តាម​អាកាស លើ​គោលដៅ​ភេរ​វករ​ហា​ម៉ាស​ជាច្រើន នៅក្នុង​តំបន់​Gaza Strip ហើយ​ប៉ុស្តិ៍​យោធា ក៏​ស្ថិតក្នុង​ចំណោម​គោលដៅ​ទាំង​នោះដែរ​។ នេះ​បើតាម​យោធា​អ៊ីស្រាអែល បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​។ ការវាយប្រហារ​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​គ្រាប់ផ្លោង​មួយ​គ្រាប់ ដែល​បាញ់​ចេញពី​តំបន់ Gaza Strip ឆ្ពោះទៅ​ទឹកដី​អ៊ីស្រាអែល ហើយ​ត្រូវបាន​ស្ទាក់ចាប់​ដោយ​ប្រព័ន្ធ​ការពារ Iron Dom​។​

​នេះ​ជា​ការវាយប្រហារ​សងសឹក​ជាថ្មី បន្ទាប់ពី​សប្តាហ៍​មុន​មាន​ការវាយប្រហារ​គ្រាប់​រ៉ុក្កែត​ចំនួន​ពីរ​ត្រូវបាន​ធ្វើឡើង​ប្រឆាំងនឹង​អ៊ីស្រាអែល ពី​តំបន់ Gaza តែ​មិន​បង្កឲ្យមាន​មនុស្ស​រងរបួ​សទេ​។ ជា​ការឆ្លើយតប យន្តហោះ​ចម្បាំង​អ៊ីស្រាអែល បាន​ទម្លាក់​គ្រាប់បែក​ពីរដង លើ​គោលដៅ​របស់​ក្រុម​ហា​ម៉ាស​វិញ​។ 

​បើទោះបី​ក្នុង​តំបន់​នោះ មាន​ក្រុម​ប្រដាប់អាវុធ​ផ្សេងៗ​កំពុង​ធ្វើ​ប្រតិបត្តិការ​ក៏ដោយ ប៉ុន្តែ​អ៊ីស្រាអែល​ជឿជាក់ថា រាល់​គ្រាប់​រ៉ុក្កែត​ដែល​វាយប្រហារ​លើ​ទឹកដី​ខ្លួន គឺ​ប្រព្រឹត្ត​ដោយ​ក្រុម​ចលនា​អ៊ីស្លាម​ហា​ម៉ាស ដ្បិត​ថា គូសត្រូវ​នេះ ធ្លាប់មា​នប្រវត្ត​ឈ្លោះទាស់ទែង​គ្នា​ពីមុន​។ ចាប់តាំងពី​ឆ្នាំ ២០០៨ អ៊ីស្រាអែល​បាន​ធ្វើសង្គ្រាម​ចំនួន ៣ លើក ប្រឆាំងនឹង​ក្រុម​ហា​ម៉ាស​និង​សម្ព័ន្ធមិត្ត​ប្រដាប់អាវុធ​របស់ខ្លួន នៅ​តំបន់ Gaza ជាទី​ដែល​ប្រជាជន​ប៉ាឡេ​ស្ទីន ២ លាន​នាក់​រស់នៅ​៕

ព័ត៌មានផ្សេងទៀត