លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ថា កន្លងមកក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានពន្យល់រួចហើយអំពីមូលហេតុ ដែលធ្វើឲ្យតំលៃស្រូវមានការធ្លាក់ចុះ។ បើតាមលោកនាយករដ្ឋមន្ត្រី ស្រូវធម្មតាមិនមានខូចគុណភាព គឺតំលៃរក្សានៅដដែល។ ប៉ុន្តែស្រូវដែលគ្មានគុណភាព និងពូជមិនសុទ្ធ ទើបតំលៃមានការធ្លាក់ចុះ។
ជាមួយគ្នានេះលោកហ៊ុន សែន បានសម្ដែងការងើងឆ្ងល់ថា អ្នកខ្លះមានគំនិតស្អប់កុម្មុយនីសខ្លាំងណាស់ ប៉ុន្តែបែរជាអំពាវនាវ និងជំរុញឲ្យនាយករដ្ឋមន្ត្រីកំណត់តំលៃស្រូវ តាមបែបកុម្មុយនីសទៅវិញ។
សូមស្ដាប់ប្រសាសន៍លោកហ៊ុន សែនដូចខាងក្រោម៖
សឡេង៖