១៩​ឆ្នាំ​រដ្ឋ​​​​ចេញ​​​លិខិត​​​សាង​សង់​​​ជិត​​​៥​ម៉ឺន​គម្រោងទំហំលុយ​ជាង​​​​៥​ម៉ឺន​​លាន​​ដុល្លារ​​​​​

25-12-2019 10:37 am 467

​គិត​ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​នេះ រដ្ឋាភិបាល​បាន​ចេញ​លិខិតអនុញ្ញាត​សាងសង់​នៅ​ទូទាំង​ប្រទេស​ចំនួន​៤៨ ០០៤​គម្រោង ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ចំនួន​១៣១,៩៤៣,៥៣៥ ម៉ែត្រការ៉េ និង​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៥១,០៣៥,១២៤,៤៥១ ដុល្លារ ។ 

​ក្នុងនោះ​គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់​ឡើង​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​១ ៦២៤​អគារ (​ក្នុងនោះ​អគារ​ខ្ពស់ៗ ចាប់ពី​៥​ជាន់​ទៅ​៩​ជាន់ មាន​ចំនួន​៨៧២​អគារ អគារ​ចាប់ពី​១០​ជាន់​ទៅ​១៩​ជាន់ មាន​ចំនួន​៤៦១​អគារ អគារ​ចាប់ពី​២០​ជាន់​ទៅ​២៩​ជាន់ មាន​ចំនួន​១៥៦​អគារ អគារ​ចាប់ពី​៣០​ជាន់​ទៅ​៣៩​ជាន់ មាន​ចំនួន​៩៥​អគារ អគារ​ចាប់ពី​៤០​ជាន់​ឡើង មាន​ចំនួន​៤០​អគារ​។ 

​ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ មាន​អគារ​ចាប់ពី​៥​ជាន់​ទៅ​ចំនួន​២៣៨​អគារ គម្រោង​បុរី​លំនៅឋាន​និង​បណ្តំ​លំនៅឋាន​មាន​លក្ខណៈ​បុរី​មាន​ចំនួន​២៩៨​គម្រោង និង​លំនៅឋាន​មាន​លក្ខណៈ​ជា​អគារ​សហកម្មសិទ្ធិ​ក្នុង​រាជធានី​ភ្នំពេញ​គិត​ចាប់ពី​ឆ្នាំ​២០១១ រហូតដល់​ឆ្នាំ​២០១៩ មាន​ចំនួន​២២ ២៦៩​ចំណែក​ឯកជន​។ 

​សម្រាប់​ឆ្នាំ​២០១៩​នេះ   ទិន្នន័យ​សំណង់​ទូទាំង​ប្រទេស​មាន​ចំនួន​៤ ៤៤៦​គម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ចំនួន​១៨ ៥៤០ ៨៧៩​ម​” តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៩ ៣៥៣ ៦៩៧ ៤៧៥​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន​២ ៨៦៧​តម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន​១១ ៤២៧ ១៩០​ម​។​ ​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៥ ២២៨ ៩៩២ ៥២២​ដុល្លារ កើនឡើង​៧៨,៨៨% ដែល​ក្នុងនោះ ។​

​សមត្ថកិច្ច​ក្រសួង មាន​ចំនួន​៤០៨​គម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន​១៥ ៩០២ ០០២​មក​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៨ ៤៣៧ ០៩៥ ៧២២​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ មាន​ចំនួន​២៤៥​គម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន​១០ ២៩៩ ៨៥៤​ម​២ តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៤ ៨២៩ ១៧៣ ៨៥៤​ដុល្លារ កើនឡើង​៧៤,៧១%​។ 

​សមត្ថកិច្ច​រដ្ឋបាល​រាជធានី ខេត្ត ៖ មាន​ចំនួន​៤ ០៣៨​តម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន​២ ៦៣៨ ៨៧៧​ម​។ តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៩១៦ ៦០១ ៧៥៣​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ មាន​ចំនួន ២ ៦២២​តម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន​១ ១២៧ ៣៣៦​ម​២ តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៣៩៩ ៨១៨ ៦៦៨ ដុល្លារ​កើនឡើង ១២៩, ២៥%៕

ព័ត៌មានផ្សេងទៀត