អ្នកជំងឺ​ទឹកនោមផ្អែម​ពិសា​ស៊ុត​មួយថ្ងៃ​លើសពី​១​គ្រាប់ ប្រឈម​បញ្ហា​បេះដូង​

23-12-2019 6:45 pm 601

​ជំងឺ​ទឹកនោមផ្អែម ត្រូវបាន​គេ​សំដៅ​ទៅលើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ដែល​កើតមានឡើង​ដោយសារតែ​លំពែង​មិនអាច​ផលិត​អាំង​ស៊ុយ​លីន​គ្រប់គ្រាន់​។ មុខងារ​របស់​អាំង​ស៊ុយ​លីន គឺ​ដើម្បី​ជួយ​ជាតិ​គ្លុយកូស​ក្នុង​ឈាម ចូលទៅក្នុង​កោសិកា​នៃ​រាងកាយ​របស់​យើង​និង​បង្កើត​ថាមពល​។ នៅពេលដែល​រាងកាយ មិន​ផលិត​អាំង​ស៊ុយ​លីន ឬ​ផលិត​អាំង​ស៊ុយ​លីន​មិន​គ្រប់គ្រាន់ នោះ​គ្លុយកូស​នឹង​កើនឡើង​នៅក្នុង​ឈាម​របស់​អ្នក​។ ជំងឺ​ទឹកនោមផ្អែម អាច​ប៉ះពាល់​ដល់​គុណភាព​នៃ​ជីវិត​របស់​អ្នក ហើយ​អាច​បណ្តាលឲ្យមាន​ផលវិបា​ក​សុខភាព​ធ្ងន់ធ្ងរ រួមទាំង​ជំងឺ​បេះដូង ភាព​ខ្វាក់ ខ្សោយ​តម្រងនោម និង​ការ​កាត់​អវយវៈ​ផ្នែក​ខាងក្រោម​។​

​ពាក់ព័ន្ធ​នឹង​ផលវិបាក​សុខភាព​ធ្ងន់ធ្ងរ យោងទៅតាម​ការស្រាវជ្រាវ​ថ្មី​មួយ​រកឃើញថា បុរស​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ហើយ​ពិសា​ស៊ុត​១​ថ្ងៃ ច្រើនជាង​១​គ្រាប់​ប្រឈមមុខ ទៅនឹង​ការកើត​ជំងឺ​សរសៃឈាម​បេះដូង​ដល់​ទៅ​២​ដង​។ យ៉ាងណាក៏ដោយ យោងតាម​ការចុះផ្សាយ​ដោយ​គេហទំព័រ antkh ឲ្យដឹងថា រហូតមកទល់​បច្ចុប្បន្ន នៅ​មិនទាន់មាន​អំណះអំណាង​ណាមួយ​ថា ស៊ុត​ប្រភេទ​សរីរាង្គ (Organic egg) ឬ​ស៊ុត​ដែល​បញ្ជាក់ថា មាន​ខ្លាញ់​អូ​មេហ្គា​-៣ អាច​ផ្តល់​ប្រយោជន៍ ដល់​រាងកាយ​នៅឡើយ​ទេ​។ ដូច្នេះ អ្នកជំងឺ​ទឹកនោមផ្អែម គួរ​ចៀសវាង​ការ​ពិសា​ស៊ុត រៀងរាល់ថ្ងៃ​ប្រសើរ​ជាង​៕ 

ព័ត៌មានផ្សេងទៀត