លោកហ៊ុន សែន អញ្ជើញបិទសន្និបាតគណៈចលនាមហាជន

22-12-2019 3:34 pm 267

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅរសៀលថ្ងៃទី២២ ខែធ្នូនេះ បានអញ្ជើញបិទសន្និបាតគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

សន្និបាតនេះប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈចលនាមហាជន សមាជិក សមាជិកា ជនបង្គោលគណៈចលនាមហាជនថ្នាក់កណ្តាល ជនបង្គោលតាមបណ្តាក្រសួង- ស្ថាប័ន រាជធានី-ខេត្ត ទូទាំងប្រទេស។

សន្និបាតនេះ ធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្តរបស់ខ្លួនក្នុងក៏ដូចជាការចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងសមិទ្ធិផលការងាររបស់គណៈចលនាមហាជន និងគណៈជំនាញ ដែលបានបំពេញកន្លងមក ហើយក៏ដើម្បីផ្សព្វផ្សាយពីស្ថានភាពនយោបាយ ជូនដល់ថ្នាក់ដឹកនាំគណៈចលនាមហាជន តាមបណ្តា ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ទូទាំងប្រទេសផងដែរ៕

ព័ត៌មានផ្សេងទៀត