ខ្ទឹមស​ស្ថិតក្នុង​ចំណោម​ក្រុម​អាហារ ដែល​ផ្តល់​ផល​ល្អ​ចំពោះ​ថ្លើម​

21-12-2019 6:21 pm 476

​ដើម្បី​រក្សា​ថ្លើម​ឲ្យមាន​សុខភាព​ល្អ ការ​បន្សាប​ជាតិពុល គឺជា​រឿង​សំខាន់​។ អាហារ​ដែល​ល្អ​បំផុត អាចជួយ​អ្នក​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ គឺ​ខ្ទឹមស​។ ខ្ទឹម​ស សម្បូរ​ទៅដោយ​សារធាតុ Allicin ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ការពារ​រាងកាយ ពី​ការខូចខាត​ដោយសារ​អុកស៊ីតកម្ម​។ វា​ជួយ​ជំរុញ​ថ្លើម ដើម្បី​ធ្វើឲ្យ​អង់​ហ្ស៊ី​ម អាច​បញ្ចេញ​នូវ​សារធាតុ​គ្រោះថ្នាក់​។ ខ្ទឹមស​ដែលមាន​គុណភាព គឺ​ខ្ទឹមស​ដែល​គ្មាន​ផ្ទុក​ជាតិគីមី ហើយ​អ្នក​គួរ​ចម្អិន​វា​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​រក្សា​គុណភាព​របស់​ខ្ទឹម​ស ដោយ​មិនត្រូវ​យកទៅ​បំពង​ឲ្យ​ក្រៀមឬ​ខ្លោច​នោះទេ​។​

​យ៉ាងណាក៏ដោយ ក្រៅពី​ខ្ទឹមស មាន​អាហារ​ជាច្រើន​ប្រភេទ​ផ្សេងទៀត ដែល​ជួយ​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ​។ នៅក្នុង​នោះ​រួម​មានដូចជា ការ៉ុត​, ផ្កា​ខាត់ណា​ពណ៌​ខៀវ​, មើម​យិន​ស៊ិន​, តែ​បៃតង​, ស្លឹក​បន្លែ​ពណ៌​បៃតង​, រ​មៀត​, ផ្លែ​ប៊័រ​, ក្រូចឆ្មារ​, ផ្លែ​ប៉ោម​, ប្រេង​អូ​លីវ , ស្ពៃក្តោប​ពណ៌​ក្រហម​, ក្រូចថ្លុង​, គ្រាប់​ធញ្ញជាតិ និង ប៉េងប៉ោះ​ជាដើម​៕

 ពាក្យគន្លឹះ  សុខភាពខ្ទឹមសថ្លើម

ព័ត៌មានផ្សេងទៀត