វិធី​បំបាត់​អា​ការៈពុល​រលក ពុល​ឡាន​

21-12-2019 6:08 pm 185

​ការពុល​ឡាន ពុលរលក​តែងតែ​កើតមាន​ចំពោះ​មនុស្ស​មួយចំនួន​។ អ្នក​ដែល​ធ្លាប់​មានបទពិសោធន៍​ពុល​ឡាន ពុល​រលក ប្រាកដជា​ដឹង​ច្បាស់​ថា វា​បង្ក​ការលំបាក ដែល​នៅ​ក្នុងនោះ មនុស្ស​មួយចំនួន ក្អួតចង្អោរ​ស្ទើរ​ដាច់ដង្ហើម​ក៏មាន​។ ដើម្បី​ការពារ​កុំឲ្យ​ពុល​ឡាន ពុលរលក​នេះ អ្នកខ្លះ​បាន​ប្រើប្រាស់​ថ្នាំពេទ្យ​លេប ទប់ស្កាត់​ទុក​មុន​។ នេះ​ក៏​ជា​ដំណោះស្រាយ​ល្អ​ដែរ តែ​ត្រូវ​ប្រាកដថា ថ្នាំ​ដែល​អ្នកប្រើប្រាស់ មានគុណ​ភាពល្អ​និង​មិន​ក្លែងក្លាយ​។ ប៉ុន្តែ​អ្នក​ក៏​អាច​ដោះស្រាយ​បញ្ហា​ពុល​ឡាន ពុលរលក​នេះ ដោយ​ខ្លួនឯង​បានដែរ តាមរយៈ​ការ​ចុច​លើ​ចំណុច​នៃ​រាងកាយ​របស់​អ្នក​។ នៅពេល​ដែលមាន​អា​ការៈពុលរ​ងាក់រ​ងើ​បែបនេះ អ្នក​ត្រូវ​ប្រើ​ម្រាមដៃ​ចុច​ធ្ងន់ៗ ត្រង់ចំណុច​កណ្តាល​កដៃ ដេញ​ចុះ​មករក​កែងដៃ ប្រមាណ​២​នាទី និង​ប្រើ​ម្រាមដៃ​ចុច​បែប​ម៉ាស្សា​ប្រហែល​១០​វិនាទី​។ អ្នក​ត្រូវ​ធ្វើបែបនេះ ម្តង​ហើយ​ម្តងទៀត ឲ្យបាន​៣​ទៅ​៤​ជុំ​៕

 ពាក្យគន្លឹះ  សុខភាពពុលឡាន

ព័ត៌មានផ្សេងទៀត