ក្រុម​លោក​កឹម សុខា​ អាចមាន​កម្លាំង​ធំ​ទេ​ បើ​លោក​សម រង្ស៊ី ​ត្រូវគេ​ផាត់​ពី​​សង្វៀន​​នយោបាយ​?​

20-12-2019 3:37 pm 2752

​មកដល់ពេលនេះ ទាំង​លោក​កឹម សុខា និង​លោក​សម រង្ស៊ី នៅ​មិនទាន់មាន​អ្នកណាម្នាក់​និយាយ​ពី​ការបែកបាក់​គ្នា​នៅឡើយ​ទេ ពិសេស​លោក​សម រង្ស៊ី ផ្ទាល់​នៅតែ​ប្រើ​សារ​«​សម រង្ស៊ី កឹម សុខា ជា​មនុស្ស​តែមួយ​» បើទោះបីជា​ក្រុមគាំទ្រ​មេ​ម្ខាងៗ ចេញមក​វាយប្រហារ​គ្នា​ដោយ​បើកចំហ​ក្តី​។​

​មជ្ឈដ្ឋាន​ខ្លះ បាន​ប៉ាន់ប្រមាណ​ថា លោក​កឹម សុខា អាច​នឹង​ត្រូវគេ​ផ្តល់​សេរីភាព​ឲ្យ​តាម​នីតិវិធី​ណាមួយ ឯ​លោក​សម រង្ស៊ី អាច​នឹង​ត្រូវគេ​ផាត់​ចេញ​ឆ្ងាយ​ពី​សង្វៀន​នយោបាយ​។ ហើយ​លោក​កឹម សុខា នឹង​កសាង​ប៉ូល​នយោបាយ​ប្រឆាំង​ថ្មី និង​អាច​រួបរួម​ក្រុម​អ្នកប្រជាធិបតេយ្យ​ដទៃទៀត ដូចជា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជាដើម ដែល​សុទ្ធតែជា​មនុស្ស​ស្និទ្ធ​នឹង​រូបលោក នា​ពេលកន្លងមក​។​

​ប៉ុន្តែ​សំណួរ​សួរថា បើ​លោក​កឹម សុខា បែកចេញ​កសាង​កម្លាំង​នយោបាយ​ថ្មី ខណៈ​លោក​សម រង្ស៊ី ត្រូវបាន​គេ​ផាត់​ចេញពី​សង្វៀន​នយោបាយ តើ​លោក​កឹម សុខា អាច​កសាង​កម្លាំង​ប្រឆាំង​ធំ ប្រហាក់ប្រហែល​នឹង​កម្លាំង​សង្គ្រោះ​ជាតិ បាន​ឬទេ​?

​ដើម្បី​ជ្រាប​ច្បាស់​ករណីនេះ ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​មាស នី តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត