ក្រសួង​ទេសចរណ៍​ និង​រដ្ឋបាល​ខេត្តកំពត​​រួមគ្នា​ធ្វើ​ផ្លូវ​១​ខ្សែ​​ចូល​សហគមន៍​ទេសចរណ៍​ត្រពាំង​សង្កែ​​

20-12-2019 9:18 am 140

​ដោយ​មើលឃើញ​ពី​ការខិតខំ​របស់​ប្រជា​សហគមន៍ និង​ភាពខ្វះខាត​ក្នុង​សហគមន៍​ទេសចរណ៍​ត្រពាំង​សង្កែ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ថោង ខុន រួមជាមួយ​លោក​ជាវ តា​យ អភិបាលខេត្ត​កំពត បាន​ឯកភាពគ្នា​កសាង​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ប្រមាណ​៤០០​ម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣៣ (​កំពត​-​កែប​) ចូល​ទៅកាន់​សហគមន៍​នេះ ក្នុង​គម្រោង​ថវិកា​ប្រមាណ ៧​ម៉ឺន​ដុល្លារ នាពេល​ឆាប់ៗ​នេះ​។ ការសន្យា​ត្រូវ ធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​ទេសចរណ៍​ត្រពាំង​សង្កែ នៅ​ថ្ងៃទី​១៩ ខែ​ធ្នូ នៅ​ទីស្នាក់ការ​សហគមន៍​ផ្ទាល់ ស្ថិតនៅ​ភូមិ​កំពង់កែស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ​។​

​ប្រជា​សហគមន៍​មានការ​ត្រេកអរ​យ៉ាងខ្លាំង ចំពោះ​ការយកចិត្តទុកដាក់រ​បស់​ក្រសួងទេសចរណ៍ និង​រដ្ឋបាលខេត្ត​យ៉ាង​ដូច្នេះ និង​បាន​ប្ដេជ្ញា​ខិតខំ​ថែរក្សា និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​មួយ​នេះ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែម និង​មាន​និរន្តរភាព​៕ 

ព័ត៌មានផ្សេងទៀត