​ក្រសួងមហាផ្ទៃ​​បិទ​ទិដ្ឋាការ​ជនជាតិ​អ៊ីរ៉ង់​ម្នាក់​​មិនឱ្យ​ចូលមក​កម្ពុជា​រហូត​​

19-12-2019 8:49 am 1507
  ស្តាប់
ស្តាប់ជាសំឡេង

​កម្ពុជា​តាមរយៈ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បានសម្រេច​បិទ​ទិដ្ឋាការ​ជនជាតិ​អុីរ៉ង់​ម្នាក់ មិនឱ្យ​មក​ប្រទេស​កម្ពុជា ដោយសារតែ​ជនជាតិ​អុីរ៉ង់​រូបនេះ បានធ្វើ​វីដេអូ​និយាយ​អាក្រក់​ពី​កម្ពុជា បង្ហោះ​លើ youtube បំភ័យ​ភ្ញៀវទេសចរ​មិនឲ្យ​មក​ទស្សនា​នៅ​កម្ពុជា​។

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បានសម្រេច​បិទ​ទិដ្ឋាការ​ជនជាតិ​អុីរ៉ង់​ម្នាក់ មិនឲ្យ​ចូលមក​កម្ពុជាជា​អចិន្ត្រៃយ៍​តែម្តង ក្រោយ​ជនជាតិ​អុីរ៉ង់​រូបនេះ បានធ្វើ​វីដេអូ​បង្ហោះ​លើ youtube បំភ័យ​ភ្ញៀវទេសចរ​មិនឲ្យ​មក​ទស្សនា​នៅ​កម្ពុជា​។ ការសម្រេច​បិ​ទទិដ្ឋការ​នេះ ធ្វើឡើង​តាម​សំណើ​របស់​ក្រសួង​ទេសចរណ៍ បន្ទាប់ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដោយមាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​ក្រុម​មេធាវី​ផងដែរ កាលពី​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៩​ថ្មីៗ​នេះ ពិភាក្សា​លើ​បញ្ហា​ដែល​ជនជាតិ​អុីរ៉ង់​ម្នាក់​ធ្វើ​វីដេអូ​បង្ហោះ​លើ youtube បំភ័យ​ភ្ញៀវទេសចរ ក្នុង​គោលបំណង​មិនឱ្យ​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​។​

​នៅក្នុង​កិច្ចប្រជុំ​នៅថ្ងៃនោះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​អះអាងថា ទង្វើ​របស់​ជនជាតិ​អុីរ៉ង់​ម្នាក់នេះ បាន​ល្មើសច្បាប់​របស់​កម្ពុជា ស្តីពី​ការគ្រប់គ្រង​ជនបរទេស មិនមែន​អន្តោ​ប្រវេ​សន្ត៍ ដូចនេះ​ជនបរទេស​រូបនេះ​នឹងត្រូវ​បិទ​ទិដ្ឋាការ​មិនឲ្យ​ចូលមក​កម្ពុជាជា​អចិន្ត្រៃយ៍​តែម្តង​។ នៅក្នុង​អង្គប្រជុំ​ទាំង​ក្រសួង​ទេសចរណ៍ ក្រុម​មេធាវី និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បានសម្រេច​ថា នឹងដាក់​ពាក្យបណ្តឹង​ទៅកាន់​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Facebook ដើម្បី​ស្នើសុំ​ឲ្យ​លុប​វីដេអូ​នោះ​ចោល​ផងដែរ​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៩ ជនបរទេស​ម្នាក់ ដែល​អះអាងថា ជា​ជនជាតិ​អុីរ៉ង់ រស់នៅ​ប្រទេស​ហូ​ឡង់ មាន YouTube ឈ្មោះថា «James FT» បាន​ថត​វីដេអូ​នៅ​កន្លែង​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ដោយ​បង្ហាញ​ពី​ភាពអវិជ្ជមាន​នៅ​កម្ពុជា​ទាក់ទង​នឹង​បញ្ហា​សំរាម ចំណីអាហារ និង​អំពាវនាវ​ឲ្យ​ភ្ញៀវទេសចរណ៍​ដទៃទៀ​ត​កុំ​ចូលមក​ទស្សនា​នៅ​កម្ពុជា​។ ការចេញ​វិដេអូ​និយាយ​អាក្រក់​ពី​កម្ពុជា​ពី​សំណាក់​ជនជាតិ​អុីរ៉ង់​រូបនោះ គឺ​ដោយសារតែ​ខ្លួន​ខឹងសម្បារ​ដែល​មិនអាច​រក​ដៃគូ​រួមភេទ​តាមរយៈ​កម្មវិធី​ណាត់ជួប​មួយ​នៅ​ប្រទេស​កម្ពុជា ដែល​ខុសពី​ប្រទេស​ដែល​ខ្លួន​ធ្លាប់​ទៅ​ដូចជា ហ្វីលីពីន​និង​ថៃ​ជាដើម​៕

ព័ត៌មានផ្សេងទៀត

 ​ក្រសួងមហាផ្ទៃ​ផ្ដើម​ដាក់ចេញ​ជា​វិធានការ​ទប់ស្កាត់​​ករណី​ឆ្លង​ជំងឺ​កូវី​ដ​១៩​ក្នុង​ពន្ធនាគារ​

 ក្រសួងមហាផ្ទៃ​៖ គ្មាន​ការទិញ​-​លក់​ទីស្ដីការក្រសួង​ដូច​ការចោទប្រកាន់​ឡើយ​

 អតីតមន្រ្តីគណបក្សប្រឆាំង២រូបបានដាក់ពាក្យស្នើសុំសិទ្ធធ្វើនយោបាយឡើងវិញ

 ក្រសួងមហាផ្ទៃស្នើឲ្យពង្រឹងច្រកចេញចូលព្រំដែន និងការលួចនាំជនបរទេសចេញពីតំបន់បិទខ្ទប់

ប្រយ័ត្ន​លេខ​Missed Call​ពី​ក្រៅប្រទេស​ទាំងនេះ ជា​ករណី​លួច​ប្រាក់​ពី​គណនី​ទូរស័ព្ទ​ទេ​!

 ក្រសួងមហាផ្ទៃ​សោកស្តាយ​ចំពោះ​អធិការ​ស្រុក​សៀម​ប៉ាង​ដែល​ព្រមាន​ប៉ូលីស​ស្រី​រឿង​បំបៅកូន​

 លោក​អ៊ូ ច័ន្ទ​រ័ត្ន​​ផ្ដើម​ដាក់សំណើរ​​គណបក្ស​កែ​ទម្រង់​កម្ពុជា​ទៅ​ក្រសួងមហាផ្ទៃ​​

ក្រសួងមហាផ្ទៃផ្អាកការប្រារព្ធពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០

ទីបំផុតជនជាតិចិន​ជានិពន្ធនាយក​សារព័ត៌មាន​Angkor Today​ត្រូវបណ្ដេញ​ចេញពីកម្ពុជា

ក្រសួងសុខាភិបាលជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ១៩ដល់មន្ដ្រីនគរបាលក្រសួងមហាផ្ទៃ