អាហារ​ដែលមាន​ផល​ល្អ ចំពោះ​សរសៃឈាម​

18-12-2019 8:46 pm 534

​សរសៃឈាម​ជា​បំពង់​សម្រាប់​នាំ​ឈាម ដ៏​មាន​សារសំខាន់​សម្រាប់​មនុស្ស​គ្រប់រូប​។ ហេតុដូចនេះ អ្ន ក​គួរ​យកចិត្តទុកដាក់​ថែរក្សា​សរសៃឈាម​ឲ្យបាន​ល្អ តាមរយៈ​ការ​ទទួលទាន​អាហារ​មួយចំនួន​ដូចជា​៖

​ក្រូច : ធ្វើឲ្យ​ជញ្ជាំង​សរសៃឈាម​តូច​រឹងមាំ​។ 

​ម្រះព្រៅ : ការពារ​ជំងឺ​បេះដូង និង​ខ្វះ​ឈាម​។ 

​ស្លឹក​បាស : យកមក​ស្ងោរ​ហូប​ញឹកញាប់​នឹង​ជួយ​ការពារ​ជំងឺ​បេះដូង​និង​ខ្វះ​ឈាម​។ ក្រៅពីនេះ ស្អំ​ក៏​ជួយ​បង្ការ​ជំងឺ​បេះដូង និង​ខ្វះ​ឈាម​បាន​ផងដែរ​។ ស្ងោរ​ស្អំ​មាន​រសជាតិ​ឆ្ងាញ់​មិនតិច​ទេ តែ​កុំ​យកទៅ​ឆា ចៀន​ជាមួយ​

ស៊ុត ព្រោះ​អាចធ្វើឲ្យ​ខ្លាញ់​ក្នុងឈាម​ឡើង​ខ្ពស់ ដោយសារតែ​ពងមាន់​និង​ខ្លាញ់​ដែល​ចៀន ជាពិសេស​ខ្លាញ់​ដែលមាន​ជាតិ​ខ្លាញ់​សូលុយស្យុង​ឆ្អែត​កម្រិត​ខ្ពស់ ដូចជា​ខ្លាញ់ជ្រូក ប្រេងដូង​ជាដើម​។ 

​ម្ទេស : ញ៉ាំ​ម្ទេស​ក្នុង​បរិមាណ​មិន​ច្រើនពេក ជួយ​ឲ្យ​ចរន្ត​ឈាមដើរ​ល្អ​។ 

​គុយ​ឆាយ​: ជួយ​ឲ្យ​ចរន្ត​ឈាមដើរ​ល្អ​។ បើ​ទទួលទាន​នំ​គុយ​ឆាយ​ប្រភេទ​ចំហុយ នឹង​ទទួលបាន​ប្រយោជន៍​ទាក់ទិន​នឹង​សរសៃឈាម​និង​បេះដូង​។ 

​ផ្សិតកញ្ចូ​រ : ជា​អាហារ​ដែលមាន​ប្រយោជន៍ ចំពោះ​រាងកាយ​ជា​ច្រើនយ៉ាង ពិសេស​ចំពោះ​ជំងឺ​បេះដូង និង​សរសៃឈាម​៕ ប្រភព​៖antkh

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត