កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​នឹង​ធ្វើឲ្យ​ញ័រ​ទ្រូង ស្រវាំងភ្នែក ប្រកាច់ …

17-12-2019 8:18 pm 331

​ជាតិ​ស្ករ​ក្នុង​ឈាម ជា​ប្រភព​ថាមពល​ដ៏​សំខាន់ ដើម្បីឲ្យ​ខួរក្បាល​និង​រាងកាយ ធ្វើការ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​។ សម្រាប់​មនុស្ស​ធម្មតា វា​ស្ថិតក្នុង​កម្រិត ៦០-១២០​មិល្លីក្រា​ម​ភាគរយ​។ ពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប តែងតែមាន​អាការ​ញ័រ​ទ្រូង ញ័រ​ដៃ ញ័រ​ជើង ភ័យ វង្វេងវង្វាន់ ញាក់​សាច់ដុំ ប្រកាច់ វិលមុខ ឈឺក្បាល ស្រវាំងភ្នែក បែកញើស​ស្អិត អស់កម្លាំង​ល្ហិតល្ហៃ (​ល្វើយ​) ត្រជាក់​ចុងដៃចុងជើង មាន​អារម្មណ៍​ឃ្លាន​ខ្លាំង ងងឹតមុខ និង​រហូត​ឈានដល់​សន្លប់​ទៀតផង​។ 

​យ៉ាងណាក៏ដោយ មនុស្ស​ម្នាក់ៗ​មាន​រោគសញ្ញា​ខុសៗ​គ្នា នៅក្នុង​ចំណោម​រោគសញ្ញា​ដែល​បាន​រៀបរាប់​ខាងលើ​។ ប្រសិនបើ​មាន អាការ​ដូច្នេះ គួរ​ពិសា​ទឹកសេរ៉ូ នំចំណី ឬ​ស្ករ​គ្រាប់ ដើម្បីឲ្យ​រាងកាយ មាន​អារ​ម្មរណ៍​ស្រស់ថ្លា​ឡើងវិញ​។ តែបើ​ធ្ងន់ធ្ងរ គួរតែ​ប្រញាប់​ស្វែងរក​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ជាតិ​ស្ករ​នៅក្នុង​ឈាម បើ​ទាប​ក៏​មិនល្អ​ហើយ​បើ​ខ្ពស់​ពេក​ក៏​មិនល្អ​សម្រាប់​សុខភាព​ដូចគ្នា​។ ដូច្នេះ​អ្នក​គួរ​ចេះ​គ្រប់គ្រង​ជាតិ​ស្ករ​នៅក្នុង​ឈាម​ឲ្យបាន​ត្រឹមត្រូវ​៕ 

ព័ត៌មានផ្សេងទៀត