អត្ថប្រយោជន៍​របស់​ផ្លែ​ទុរេន ចំពោះ​សុខភាព​

17-12-2019 7:32 pm 522

​ទុរេន​ជា​ផ្លែឈើ​មួយ​ប្រភេទ ដែល​ប្រជាជន​ខ្មែរ​និយម​ទទួលទាន ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​។ ក្រៅពី​មាន​រសជាតិ​ឆ្ងាញ់ ផ្លែ​ដែលមាន​សម្បក​ដូច​បន្លា​មុត​ស្រួច​នេះ មាន​ប្រយោជន៍​ជាច្រើន ចំពោះ​សុខភាព​។ នៅក្នុង​នោះ​ទុរេន ៖

-​ជា​ប្រភព​ថាមពល​ដ៏​ល្អ ញ៉ាំ​ទុរេន​២៤៣​ក្រាម​ក្នុង​មួយថ្ងៃ ស្មើនឹង​ជាតិ​កាបូន​អ៊ី​ដ្រាត ២០​ភាគរយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​។ 

-​មាន​ជាតិ​សរសៃ​ខ្ពស់ ការ​ញ៉ាំ​ទុរេន​ម្ដងៗ អាចជួយ​បំពេញ​ជាតិ​សរសៃ​បាន​ដល់​ទៅ​៣៧​ភាគរយ នៃ​តម្រូវការ​ប្រចាំថ្ងៃ​របស់​សាពាង្គ​កាយ​។​

- មាន​កាឡូរី​ខ្ពស់ ការ​ញ៉ាំ​ផ្លែ​ទុរេន​តែមួយ​ក្លែប ស្មើនឹង​៣៥០​កា​ឡូរី  និង​ជាតិ​ខ្លាញ់​១៣​ក្រាម​។ វា​ជា​ប្រភេទ​ផ្លែឈើ​មាន​ជាតិ​ខ្លាញ់​ដ៏​ល្អ ជា​ខ្លាញ់​ដែល​រាងកាយ​ត្រូវការ​។​

- មាន​ជាតិ​វីតាមីន C ខ្ពស់ ដែល​អាចជួយ​ទប់ស្កាត់​ជំងឺ​មួយចំនួន ជួយ​បំពេញ​ជា​តិកូ​ឡេ​ស្តេ​រ៉ុល និង​ធ្វើឲ្យ​លំហូរ​ឈាមមាន​ភាពប្រសើរ​។​

-​មាន​ជាតិ​វីតាមីន B អាចជួយ​រក្សា​តុល្យភាព​ក្នុង​ខ្លួន ការពារ​ភាព​ចាស់​និង​ជំងឺ​បេះដូង​។ 

-​សម្បូរ​ជាតិ​ដែក​និង​ទង់​ដែង អាចបង្កើត​កោសិកា​ឈាម​ក្រហម ដែល​ធ្វើឲ្យ​សុខភាព​ល្អ​ជានិច្ច​។ ទុរេន​ក៏មាន​ផ្ទុក​ជាតិ​ម៉ង់​កាណែ​ស ដែល​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ និង​ធ្វើឲ្យ​ស្បែក​មានភាព​ភ្លឺរលោង​។​

-​សម្បូរ​ប៉ូ​តា​ស្យូម ដែល​អាចជួយ​គ្រប់គ្រង​សំពាធ​ឈាម រក្សា​កម្រិត​សូ​ដ្យូ​ម  និង​ជួយ​ក្នុង​ការគ្រប់គ្រង​ចង្វាក់​បេះដូង​។​

-​ទុរេន​មាន​ផ្ទុក​ជាតិ  tryptophan ដែល​ត្រូវបានគេទទួលស្គាល់​ថា ជា​ថ្នាំ​ងងុយគេង​ធម្មជាតិ​ដ៏​ល្អ​។  ការ​ទទួលទាន​ទុរេន​ពេល​ក្បាល​ព្រលប់ អាចជួយ​ឲ្យគេ​ងលក់​ស្រួល​។​

- មាន​ផ្ទុក​អាស៊ី​ដ  folate ដែល​អាចជួយ​ក្នុង​ការបង្ការ​ជំងឺ​បេះដូង ការអភិវឌ្ឍ​របស់​ទា​រក នៅក្នុង​ផ្ទៃ​ម្តាយ​និង​ជួយ​ឲ្យ​ខួរក្បាល​ចងចាំ​បានល្អ​៕

 ពាក្យគន្លឹះ  សុខភាពផ្លែទុរេន

ព័ត៌មានផ្សេងទៀត