លោក​ទៀ បាញ់​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​នៅ​ប្រទេស​វៀតណាម​

17-12-2019 2:56 pm 164

​លោក​ទៀ បាញ់​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម លោក​ង៉ូ ស៊ុន​លិច្ស​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ ចុះ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​។​

​នៅក្នុង​សេចក្តីប្រកាស​បាន​បញ្ជាក់​បន្ថែមថា អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​ក្នុង​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម​នោះ លោក​ទៀ បាញ់ និង​ប្រតិភូ​យោធា​ជាន់ខ្ពស់​ក្រសួង​ការពារ​កម្ពុជា នឹងចូលរួម​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​វៀតណាម ព្រមទាំង​ចុះ​ហត្ថលេខា លើ​ពិធីសារ​ឆ្នាំ​២០២០-២០២៤  និង​ផែនការ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០២០ រវាង​ក្រសួង​ការពារជាតិ​ប្រទេស​ទាំង​ពីរ ផងដែរ​៕

 ពាក្យគន្លឹះ  លោកទៀ បាញ់

ព័ត៌មានផ្សេងទៀត