ម្រាមដៃ​ស្លេកស្លាំងក្រោយ​ត្រូវ​ទឹក​ត្រជាក់ ប្រាប់​ពី​សុខភាព​របស់​អ្នក​បែបណា​?

16-12-2019 8:00 pm 565

​ដើម្បី​ពិសោធន៍​បេះដូង​របស់​អ្នកមាន​សុខភាព​យ៉ាងដូចម្តេច​? ក្រៅពី​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​អ្នក​អាច​សាកល្បង​ធ្វើតេស្ត​បាន​តាម​វិធី​ខាងក្រោម​៖

​យក​ទឹក​ត្រជាក់​ចាក់​ក្នុង​ចានដែក​មួយ ដែល​អាច​ត្រាំ​ដៃ​របស់​អ្នក​បាន​ដោយ​គ្មាន​សម្ពាធ រួច​បន្ថែម​ដុំ​ទឹកកក​ចូលក្នុង​បរិមាណ​ល្មម​។ បន្ទាប់មក​ដាក់​ដៃ​ទាំងពីរ​របស់​អ្នក​ត្រាំ​ក្នុង​ទឹក​ត្រជាក់​នេះ​ចំនួន​៣០​នាទី​។ ប្រសិនបើ​ចុង​ម្រាមដៃ​របស់​អ្នក ប្រែ​មកជា​ពណ៌​ក្រហម​នោះ បង្ហាញថា អ្នក​គ្មាន​បញ្ហា​ទាក់ទង​នឹង​អុកស៊ីសែន នៃ​ឈាម​របស់​អ្នក​នោះទេ​។ ចរាចរ​ឈាម​និង​បេះដូង​មាន​សុខភាព​ល្អ​ជាធម្មតា​។​

​ប៉ុន្តែ ប្រសិនបើ​ចុង​ម្រាមដៃ​របស់​អ្នក​ប្រែ​មកជា​ស្លេកស្លាំង ប្រហែលជា​មាន​បញ្ហា​ឈាម​រត់​។ បញ្ហា​នេះ​កើតឡើង​ដោយសារតែ​កម្រិត​អុកស៊ីសែន​ទាប​នៅក្នុង​កោសិកា​ឈាម​ក្រហម​។ នៅពេល​វា​ប្រែ​ទៅជា​បែបនេះ អ្នក​ត្រូវ​ព្យាយាម​ម៉ាស្សា​បរិវេណ​នោះ ឲ្យ​ត្រឡប់ម​កជាធម្មតា​វិញ​។ ប្រសិនបើ​នៅតែ​គ្មានអ្វី​ប្រែប្រួល អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​។ អ្នក​កាន់តែ​ប្រញាប់​ស្វែងរក​ការ​សង្គ្រោះបន្ទាន់ ប្រសិនបើ​ការផ្លាស់ប្តូរ​ពណ៌​ចុង​ម្រាមដៃ​នេះ លាយឡំ​ជាមួយ​សញ្ញា​មួយចំនួន​ដូចជា ដកដង្ហើម​ដង្ហក់ ក្តៅខ្លួន ឈឺក្បាល ឈឺ​ទ្រូង បែក​ញើស ស្ពឹក​ដៃ ជើង ម្រាមដៃ ម្រាម​ជើង ខ្យល់ ឬ​មាន​អាការ​ចង់​ដួលសន្លប់​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត