ប្រេង​ធម្មជាតិ កែ​បញ្ហា​សក់​សំពោង​

16-12-2019 7:21 pm 921

​សរសៃសក់​ស្រ​ឡូ​ន​ជា​អ្វីដែល​នារីៗ​ប្រាថ្នា​ចង់បាន ព្រោះ​វា​ជួយ​លើក​សម្រស់​ឲ្យ​កាន់តែ​ស្រស់ស្អាត​។ តែបើ​សរសៃសក់​សំពោង​ហើមប៉ោង វា​ធ្វើឲ្យមាន​ការរំខាន​និង​បាត់ប​ង់​ទំនុកចិត្ត​។ បើទោះបី​បច្ចុប្បន្ន មាន​ផលិតផល ក៏ដូចជា​វិធី​កែ​សរសៃសក់​សំពោង មក​ស្រ​ឡូ​ន​ស្អាត តែ​ក៏មាន​វិធី​ធម្មជាតិ ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​ដូចជា​៖

-​ប្រេង​អូ​លីវ​២​ស្លាបព្រា​

-​ទឹក​ក្រូចឆ្មារ​៤​ស្លាបព្រា​

-​ម្ស៉ៅ​ពោត​៣​ស្លាបព្រា​

-​ខ្ទិះ​ដូង​១​ពែ​ង​

​វិធី​ធ្វើ​

​យក​គ្រឿងផ្សំ​ទាំង​៤ ដាក់​ក្នុង​កូនចាន​មួយ ហើយ​កូរ​វាឲ្យ​សព្វ រួច​យក​ឆ្នាំង​ស្អាត​មួយ​ដាក់​លើ​ចង្ក្រាន្ត ចាក់​ល្បាយ​នេះ​ចូល អប​ដោយ​ការបើក​ភ្លើង​តិចៗ និង​កូរ​វា​រហូត​រលាយ​ក្លាយជា​ក្រែម​ខា​ប់ ទើប​ដាក់ចុះ​ផ្ទេរ​ចូលក្នុង​កែវ​មួយ​។ បន្ទាប់មក​យក​ល្បាយ​នេះ មក​លាប​លើ​សរសៃសក់ ហ៊ុំ​ស្បៃ​ពីលើ​រក្សាទុក​១​ទៅ​២​ម៉ោង ចាំ​លាងជម្រះ​ចេញ​ជាមួយ​សាប៊ូ និង​ក្រែម​បន្ទន់​សក់ ដូចដែល​អ្នកធ្វើ​កន្លង​មក​។ អ្នក​គួរ​ធ្វើបែបនេះ ម្តង​ក្នុង​មួយ​សប្តាហ៍​៕

 ពាក្យគន្លឹះ  សម្រស់សក់សំពោង

ព័ត៌មានផ្សេងទៀត