ហិង្សា​ផ្ទុះឡើង​​នៅ​ភាគ​ខាងកើត​​ប្រទេស​ឥណ្ឌា​​ប្រឆាំង​ច្បាប់​ថ្មី​​ស្ដីពី​ការផ្ដល់​សញ្ជាតិ​

15-12-2019 3:56 pm 306
ក្រុមតវ៉ា​នៅភាគខាងកើតប្រទេសឥណ្ឌាដែលប្រឆាំងច្បាប់ថ្មី

​ប្រជាជន​នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​បាននាំគ្នា​តវ៉ា​ឈានដល់​ថ្ងៃទី​៤​ហើយ​គិត​ត្រឹម​ថ្ងៃទី​១៤​ធ្នូ ដោយ​ពួកគេ​បាន​ដុតបំផ្លាញ​រថយន្ដក្រុង​ជាង​១០​គ្រឿង និង​បំផ្លាញ​ស្ថានីយ​រថភ្លើង​យ៉ាងតិច​៦​ស្ថានីយ​។ អំពើហិង្សា​កើតឡើង​ក្រោយ​មាន​ការតវ៉ា​ប្រឆាំងនឹង​ច្បាប់​ផ្ដល់​សញ្ជាតិ​ថ្មី​នៅ​ឥណ្ឌា​។ រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយថា​ច្បាប់​ថ្មី​នឹង​ជួយសង្គ្រោះ​ជនជាតិភាគតិច​ខាង​សាសនា ដូចជា​ហិណ្ឌូ​និង​គ្រីស្ដសាសនា​ពី​ការធ្វើទុ​ក្ខបុក​ម្នេញ​នៅ​ប្រទេសជិតខាង មាននៅ​បង់​ក្លា​ដែស ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គានី​ស្ថាន តាមរយៈ​ការផ្ដល់ឲ្យ​ពួកគេ​នូវ​វិធីដែ​លអាច​ទទួល​បានសញ្ជាតិ​នៅ​ឥណ្ឌា​។​

​តែ​យ៉ាងណាមិញ​ក្រុម​អ្នក​រិះគន់​និយាយថា​ច្បាប់​ថ្មី​នេះ នឹង​ធ្វើឲ្យ​មូលដ្ឋានគ្រឹះ​នៃ​ប្រទេស​ឥណ្ឌា​ធ្លាក់ចុះ​។ ការអនុម័ត​ច្បាប់​នេះ​ទៀតសោត​បាន​ធ្វើឲ្យមាន​ការតវ៉ា​ជាច្រើន​កន្លែង​ទូទាំងប្រទេស​ឥណ្ឌា ប៉ុន្ដែ​តំបន់​ភាគ​ខាងកើត​ជា​តំបន់​មាន​ចលនា​ប្រឆាំង​ជនអន្ដោប្រវេសន៍​បង់​ក្លា​ដែស​ជាច្រើន​ទសវត្ស​កន្លង​មកហើយ​នោះ ស្ថិតក្នុង​សភាព​ប៉ះទង្គិច​ដ៏​អាក្រក់​បំផុត​៕

ព័ត៌មានផ្សេងទៀត