គេង​ផ្អៀង​ទៅ​ឆ្វេង ល្អ​សម្រាប់​សុខភាព​ម្តាយ​និង​ទារក​ក្នុង​ផ្ទៃ​

14-12-2019 5:40 pm 212

​ឥរិយាបទ​នៃ​ការ​គេង ជះឥទ្ធិពល​ដល់​សុខភាព​របស់​អ្នក ជាពិសេស​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ កាន់តែ​មាន​ការប្រុងប្រយ័ត្ន​នៅក្នុង​ការ​គេង​។ មាន​ការណែនាំ​ឲ្យ​ចៀសវាង​គេង​ផ្កាប់មុខ​ជាដាច់ខាត ហើយ​ការ​គេង​ផ្អៀង​ទៅ​ចំហៀង​ខាងស្តាំ​ក៏​មិនគួ​រដែរ​។ នៅពេល​គេង​ផ្កាប់មុខ ធ្វើឲ្យ​ទម្ងន់​ខ្លួន ដាក់​សម្ពាធ​លើ​ឆ្អឹងខ្នង​របស់​អ្នក​យ៉ាងខ្លាំង​។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​វិញ ការ​គេង​ដោយ​ឥរិយាបទ​របៀបនេះ ធ្វើឲ្យ​ទំហំ​នៃ​ការបម្លាស់ទី​របស់​ទារ​ករួម​តូច ទារក​មិនអាច​ផ្លាស់​ទី​ដោយ​សេរី​បាន ព្រោះ​វា​រង​នូវ​សម្ពាធ​ពី​ការ​ផ្ទប់​គ្នា​រវាង​គ្រែ​គេង​និង​ឆ្អឹងខ្នង​របស់​អ្នក​។ វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រីមាន​ផ្ទៃពោះ​ទាំងអស់ ព្យាយាម​គេង​នៅ​ផ្នែក​ខាងឆ្វេង​របស់​ពួកគេ ពីព្រោះ​ទីតាំង​នេះ​បង្កើន​លំហូរ​ឈាម និង​ផ្តល់​កម្រិត​អុកស៊ីសែន​អតិបរមា សម្រាប់​ទាំង​ម្តាយ​និង​ទារក​៕

ព័ត៌មានផ្សេងទៀត