កូរ៉េខាងជើង​បញ្ជាក់​ពី​ភាព​ជោគ​នៅក្នុង​ការធ្វើ​តេស្ត​ដ៏​សំខាន់​មួយ​នៅ​ថ្ងៃ​សុក្រ​

14-12-2019 3:29 pm 197

​កូរ៉េខាងជើង​និយាយថា ខ្លួន​បាន​ធ្វើតេស្ត​សាកល្បង​មួយ នៅឯ​កន្លែង​បាញ់​បង្ហោះ​ផ្កាយរណប​កាលពី​ថ្ងៃ​សុក្រ​។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA មិន​បានបញ្ជាក់​ពី​ប្រភេទ​អាវុធ​ឬអ្វី​ដែល​បាន​ធ្វើតេស្ត​នោះទេ គ្រាន់តែ​អះអាងថា ទីក្រុង​ព្យុងយ៉ាង​បាន​ធ្វើតេស្ត​ដ៏​សំខាន់​មួយ​នៅ​ទីតាំង​បាញ់​បង្ហោះ​ផ្កាយរណប សូ​ហេ​(Sohae) ព្រមទាំង​បាន​អួត​ពី​ភាពជោគជ័យ​នៅក្នុង​ការ​ធ្វើតេស្ត​នោះ​ផងដែរ​។ ទីតាំង​បាញ់​បង្ហោះ​ផ្កាយរណប Sohae នេះ គឺជា​កន្លែង​ដែល​កូរ៉េខាងជើង ធ្លាប់​សន្យា​ជាមួយ​អាមេរិក​ថា​នឹង​បិទ​វា​ចោល​។​

​ថ្មីៗ​នេះ​កូរ៉េខាងជើង​ទើបតែ​ព្រមាន​ធ្វើតេស្ត​ដ៏​សំខាន់​មួយ សម្រាប់​ជា​កាដូ​ក្នុងឱកាស​ថ្ងៃបុណ្យ​Christmas ប្រសិនបើ​អាមេរិក​មិន​ព្រមធ្វើ​សម្បទាន ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​នៅ​ដំណាច់​ឆ្នាំនេះ​។ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី Kelly Craft​បាន​ព្រមាន​ពី​ផល​លំបាក បើ​កូរ៉េខាងជើង​នៅតែ​ផ្គើន​ធ្វើតេស្ត​អាវុធ​ដ៏​សំខាន់​នោះ​។ យ៉ាងណាក៏ដោយ ជុំវិញ​ដំណឹង​ពី​ការធ្វើ​តេស្ត​ជាថ្មី​នេះ ភ្លាមៗ​មិនទាន់មាន​ការបញ្ជាក់​បែបណា ពី​ប្រទេស​កូរ៉េខាងត្បូង​និង​ជប៉ុន​ក៏ដូចជា​អាមេរិក ដែល​ធ្លាប់តែ​រិះគន់​កូរ៉េខាងជើង​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត