អគ្គិសនី​កម្ពុជា​ផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅ​តំបន់​មួយចំនួន​ក្នុង​ក្រុង​សៀមរាប​

14-12-2019 2:11 pm 264

​អគ្គិសនី​កម្ពុជា ប្រកាស​ផ្អាក​ការផ្គត់ផ្គង់​ចរន្ត​អគ្គិសនី នៅ​តំបន់​មួយចំនួន ក្នុង​ក្រុង​សៀមរាប ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ ២០១៩ ដើម្បី​ធ្វើ​ការដំឡើង​ឧបករណ៍​កាត់ ភ្ជាប់ និង​ដំឡើង​ឧបករណ៍​ការពារ និង​បិទ​បើក​តង់ស្យុងមធ្យម ។​

​សូមបញ្ជាក់​ថា តំបន់​ដែល​ត្រូវ​ផ្អាក​ចរន្តអគ្គិសនី​មានដូចជា ថ្ងៃទី​១៤ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥​ល្ងាច នៅ​ភូមិ​ដូន​អុន ភូមិ​គោក​កក់ ភូមិ​ស្វាយចេក ភូមិ​ដូន​កែវ​ថ្មី​-​ចាស់ ភូមិ​គោក​ព្នៅ ភូមិ​អន្ត​ង្គ​ន់ ភូមិ​តា​កាំ ភូមិ​ត្នោតជ្រុំ ភូមិ​បុស្ស​តា​ត្រាវ ភូមិ​តា​ស្នែ ភូមិ​ល្បើក ភូមិ​ប្រាសាទ​ចារ្យ ភូមិ​គោ​ពោធិ៍ ភូមិ​ពាម ឃុំ​ដូន​កែវ ស្រុក​ពួក ភូមិ​លាប ឃុំ​ពាក់​ស្នែង ឃុំ ស្វាយចេក ស្រុក​អង្គរធំ ភូមិ​ត្រពាំង​ត្រែង និង ភូមិ​សាលា​កំរើក​។​ថ្ងៃទី​១៥  ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ និង ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ភូមិ​ត្រពាំង​សេះ សង្កាត់ គោកចក  ភូមិ​មណ្ឌល​១ សង្កាត់​ស្វា​ដង្គំ​។ ថ្ងៃទី​១៦ នៅ​ភូមិ អូរ​ព្រាល ភូមិ​ត្របែក ភូមិ​ក្នៀ​ត និង ភូមិ​អូរ​ឬ​ស្សី ឃុំ​បុស្បូវ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​៕

ព័ត៌មានផ្សេងទៀត