រមាស់​ទ្វារមាស​ក្រោយ​រួមភេទ​

13-12-2019 5:04 pm 324

​មាន​មូលហេតុ​ច្រើនយ៉ាង ដែល​បណ្តាលឲ្យមាន​ការរមាស់​បរិវេណ​ទ្វា​រមាស ដែល​ទាមទារ​ឲ្យ​នារីៗ​កត់សំគាល់​មើល​ដោយ​ខ្លួនឯង ដើម្បី​ដោះស្រាយ​បញ្ហា​បាន​ចំណុច​។ នៅ​ក្នុងនោះ ប្រសិនបើ អ្នក​កំពុង​ខាំមាត់​អត់ទ្រាំ មិន​អេះ​ជញ្ជាំង​ទ្វារមាស​របស់​អ្នក​ម្តង​ហើយ​ម្តងទៀត នោះ​ប្រហែល​ប្រដាប់ភេទ​របស់​អ្នក​ឆ្លង​មេរោគ​ហើយ​។ ជាធម្មតា ការ​រមាស់​ទ្វារមាស​អាច​កើតឡើង​ដោយសារ​ការឆ្លង​មេរោគ​ផ្សិត​។ ការ​រមាស់​ក៏​អាច​បណ្តាលមកពី ការឆ្លង​ជំងឺ​កាមរោគ​ម្យ៉ាង​ឈ្មោះថា Trichomoniasis ផងដែរ​។​

​ម្យ៉ាងវិញទៀត ប្រសិនបើ​កត់សំគាល់ឃើញ មាន​អាកា​រៈរ​មាស់​កើតឡើង ក្រោយពេល​រួមភេទ​រួច នោះ​ប្រហែល​ដោយសារ​អ្នកមាន​បញ្ហា ជាមួយ​ទឹករំអិល​ដែល​ប្រើពេល​រួមភេទ ដោយសារតែ​ទឹករំអិល​នោះ​មាន​ផ្ទុក​ជាតិ​អា​កុល​។ ជួល​កាល ការ​រមាស់​ក៏​អាច​បណ្តាលមកពី​អ្នក​មានប្រតិកម្ម ជាមួយ​ស្រោមអនាម័យ​ផងដែរ​។ យ៉ាងណាក៏ដោយ បើរ​មាស់​មិន​ឈប់​និង​ញឹកញាប់ អ្នក​គួរតែ​ទៅពិនិត្យ ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ ហើយ​បើ​ដឹងថា រមាស់​ដោយសារ​ទឹករំអិល អ្នក​គួរ​ប្តូរ​មក​ប្រើ​ប្រេងដូង​ជំនួស​វិញ ដែល​អាច​ជួយផ្តល់​សំណើម​តាម​ធម្មជាតិ​៕

 ពាក្យគន្លឹះ  សុខភាពរមាស់ទ្វារមាស

ព័ត៌មានផ្សេងទៀត