២​មូលហេតុ​បង្ហាញថា​ការ​ផឹកស្រា​នាំឲ្យ​ដុះ​ក្បាលពោះ

13-12-2019 4:33 pm 1249

​ជាទូទៅ​យើង​ដឹង​ហើយ​ថា ការ​ទទួលទាន​ស្រា​ច្រើន​ជាប់​ជាប្រចាំ នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព ជាពិសេស​គ្រឿងក្នុង​របស់​មនុស្ស តួយ៉ាង​ដូចជា​ថ្លើម​ជាដើម​។ ក្រៅពី​ជួបប្រទះ​បញ្ហា​សុខភាព​ប្រភេទ​នេះ អ្នក​ប្រហែលជា​សង្កេតឃើញ​ដែរថា អ្នក​ដែល​ផឹកស្រា​ច្រើន ធ្វើឲ្យ​ក្បាលពោះ​របស់អ្នក​កាន់តែរីក​ធំ​ទៅៗ​! 

​ទីមួយ មានការ​ពន្យល់ថា ដោយសារតែ​ជាតិ​អាល់​កុល ដែល​អ្នក​បាន​ផឹក​ចូលក្នុង​ពោះ​នោះ មិន​អនុញ្ញាតឲ្យ​ដំណើរការនៃ​ការរំលា​យ​អាហារ ប្រព្រឹត្តទៅ​ដោយ​លូន​ឡើយ​។ កាលណា អាហារ​មិន​អាចរំលាយ​បាន​ត្រឹមត្រូវ ឲ្យក្លាយ​ជា​សារធាតុចិញ្ចឹ​ម បញ្ជូនទៅ​គ្រប់​កន្លោះ​កន្លៀ​តនៃ​រាងកាយ​នោះទេ មិនល្អ​សម្រាប់​សុខភាព​ឡើយ ហើយ​វា​ទៅ​ប្រជ្រៀត​គ្នា​តាម​កន្លែង​ដែល​វា​អាច​ទៅបាន​។ 

​ទី​ពីរ នៅក្នុង​ស្រា​ដែល​អ្នក​ផឹក​ក៏មាន​កាឡូរី​ដែរ​។ កាឡូរី​យ៉ាងច្រើន​ដែលមាន​នៅក្នុង​ស្រា គឺជា​មូលហេតុ​ចម្បង ធ្វើឲ្យ​មានខ្លាញ់​កកកុញ​នៅ​ក្បាលពោះ នៅពេលដែល​អ្នក​ផឹក​វា​ច្រើនពេក​ជាប្រចាំ​។ ស្រា​បៀរ ស្រា និង​ភេសជ្ជៈ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ត្រូវបាន​ផលិត​ចេញពី​ជាតិ​ស្ករ និង​អាមីដុង​។ ដូច្នេះហើយ ទើប​ធ្វើឲ្យ​អ្នក​ចូលចិត្ត​ញ៉ាំ​គ្រឿង​ស្រវឹង តែងតែ​ឡើង​ទម្ងន់​ជា​ញឹកញាប់​៕

ព័ត៌មានផ្សេងទៀត