​CDC​ណែនាំ​ពី​វិធីសាស្ត្រ​មួយចំនួន​​ដើម្បី​បង្ការ​និង​ថែទាំ​សុខភាព​នា​រដូវ​ខ្យល់​ត្រជាក់​​

13-12-2019 4:33 pm 249

​ដើម្បី​បង្ការ និង​ថែទាំ​សុខភាព នា​រដូវ​ខ្យល់​ត្រជាក់ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ហៅ​កាត់​ថា CDC បានធ្វើ​ការណែនាំ និង​ការពារ​សុខភាព​ដូចជា​៖

− ត្រូវ​ស្លៀក​ពាក់អាវ​ក្រាស់ៗ រុំ​ក​នឹង​កន្សែង ពាក់មួក​និង​ស្រោមដៃ​រងារ ដើម្បី​ការពារ​កុំឲ្យ​ធាតុ​ត្រជាក់​ប៉ះ​ខ្លួនប្រាណ​ដោយ​ធ្វើយ៉ាងណា​ឲ្យមាន​ការរ​ក្សា​កំដៅ​ក្នុង​ខ្លួន​ជាធម្មតា​។​

− ចូរ​ស្វែងរក​ការព្យាបាល​វេជ្ជសាស្ត្រ នៅ​គ្រឹះស្ថាន​សុខាភិបាល ប្រសិនបើ​លោក​អ្នកមាន​រោគសញ្ញា ពិបាក​ដកដង្ហើម គ្រុ​នក្តៅ ក្អក ឈឺ​ក និង ឈឺ​សាច់ដុំ ឬ​មាន​បញ្ហា​សុខភាព​ផ្សេងទៀត ដែល​មិនបាន​រៀបរាប់​នៅក្នុង​សេចក្តីណៃនាំ​នេះបាន​អស់​។​

− ចូរ​ចាំ​ថា ធ្វើដំណើរ​តែ​នៅពេលដែល​លោក​អ្នកមាន​សុខភាព​ល្អ ហើយ​ប្រសិនបើ​លោកអ្នក​គិតថា​មាន​ជំងឺ​ផ្តាសាយ ឬ មិន​ស្រួលខ្លួន (​ឈឺ​) គួរ​ពន្យា​ផែនការ​ធ្វើដំណើរ​របស់​លោកអ្នក រហូតដល់​មាន​សភាព ស្រួលបួល យ៉ាងហោចណាស់ ២៤​ម៉ោង ក្រោយពី​មាន​ស្ថានភាព​មិន​ស្រួលខ្លួន ហើយ​មិនត្រូវ​ប្រើប្រាស់​ឱសថ​ប្រភេទ​អង់​ទី​ប៊ី​យូ​ទិ​ក (​ថ្នាំ​ផ្សះ​) ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ​។​

− ពេល​លោកអ្នក ក្អក ឬ​កណ្តាស សូម​ខ្ទប់មាត់​ជាមួយ​ក្រដាស ក្រណាត់​ឬ​កន្សែង​ស្អាត​។ បើ​គ្មាន​ក្រណាត់ ឬ​កន្សែង សូម​ក្អក​ឬ កណា្ដ​ស់​ដោយ​យកដៃ​អាវ​ខ្ទប់មាត់ មិនត្រូវ​ប្រើ​ដៃទទេ​របស់លោក​អ្នកនោះ​ទេ​។​

− លាង​សម្អាត ដៃ របស់​លោកអ្នក ឲ្យបាន​ញឹកញាប់ ជាមួយ​សាប៊ូ និង​ទឹក ហើយ​ចៀសវាង​យកដៃ​លោកអ្នក​ទៅ​ប៉ះពាល់​ភ្នែក ច្រមុះ​និង មាត់​របស់​លោកអ្នក ប្រសិនបើ​មិនទាន់បាន​លាង​សម្អាត​ទេនោះ​។​

− បើ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ឈឺ ត្រូវ​ចេះ​ការពារ​ខ្លួន​កុំឲ្យ​មានការ​ចម្លងរោ​គ ដោយ​មិនត្រូវ​នៅ​ជិតស្និទ្ធ ពេក​និង​អនុវត្ត​វិធានការ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ​។​

⎯ ​ទារក កុមារ​និង មនុស្ស​មាន​វ័យ​ចំណាស់ មាន​ហានិភ័យ​ខ្ពស់ ទាក់ទង​នឹង​ជំងឺ​បណ្តាលមកពី​អាកាសធាតុ​ត្រជាក់ ។ ទារក​បាត់បង់​កំដៅ​រាងកាយ​រហ័ស​ជាង​មនុស្ស​ធំ​។ លើសពីនេះទៅទៀត ទារក និង​កុមារ​តូច មិនអាច​រក្សា​កំដៅ​រាងកាយ ឲ្យបាន​គ្រប់​បានទេ បើ​គ្មាន​ជំនួយការ​ត្រឹមត្រូវ​ពី​អ្នក​ថែទាំ​ពួកគេ​។ ដូច្នេះ ចំណុច​ខាងក្រោម​នេះ អាចជា​ជំនួយ​ក្នុង​ការយល់ដឹង​សម្រាប់​កិច្ចការពារ​ពួកគេ​៖

⎯ ទារក​អាយុ​តិចជាង​មួយឆ្នាំ​មិនគួរឲ្យ​ដេក​នៅក្នុង​បន្ទប់​ត្រជាក់ទេ​។ ការផ្តល់​សម្លៀកបំពាក់​ដែល​កក់ក្តៅ​និង ដណ្តប់ភួយ​សម្រាប់​ទារក​ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ព្យាយាម​រក្សា​សីតុណ្ហភាព​ឲ្យបាន​កក់​ក្តៅ​សម្រាប់​ខ្លួនប្រាណ​ពួកគេ ក៏ដូចជា នៅក្នុង​បន្ទប់​របស់​ទារក​។​

⎯ មនុស្ស​វ័យ​ចំណាស់ ជា​ញឹកញាប់​មាន​កំដៅ​រាងកាយ​តិច ដោយសារតែ​ការរំលាយ​អាហារ​ក្នុង​រាងកាយ​យឺត និង​សកម្មភាព​រាងកាយ​មាន​តិច​ឬ​ចុះថយ ដែល​អាចធ្វើឲ្យ​សីតុណ្ហភាព​ក្នុងរាង​កាយថយចុះ​ជាងធម្មតា​។ ដូច្នេះ​មនុស្ស​វ័យ​ចំណាស់ ក៏មាន​ហានិភ័យ​ដែរ ដែល​អាច​បណ្តាលឲ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយសារតែ​ការឆ្លើយតប​របស់​រាង​កាយ​ជាមួយ​ភាព​ត្រជាក់ ជាពិសេស​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​។​

⎯ កុមារ​និង​មនុស្ស​វ័យ​ចំណាស់ គួរតែ​ស្លៀកពាក់​សម្លៀកបំពាក់​ច្រើន​ជាន់ ពេល​មាន​អាកាសធាតុ​ត្រជាក់ ដើម្បី​រក្សា​ភាពកក់ក្តៅ​ក្នុង​ខ្លួន​គាត់​។ ចៀសវាង​សម្លៀកបំពាក់​តឹង ពីព្រោះ វា​អាច​រំខាន​ដល់​ចរាចរ​ឈាម ក្នុង​រាងកាយ និង​បណ្តាលឲ្យ​បាត់បង់​កំដៅ​រាងកាយ​។​

⎯ កុមារ និង​មនុស្ស​វ័យ​ចំណាស់ គួរ​ពាក់មួក និង​ស្រោមជើង នៅពេល​ចេញទៅ​ខាងក្រៅ​ក្នុងពេល​មាន​អាកាសធាតុ​ត្រជាក់ ដើម្បី​រក្សា​កំដៅ​ក្នុង​រាងកាយ ដែល​អាច​បាត់បង់ តាមរយៈ ដៃ ក្បាល​និង​ជើង​។​

⎯ ពិសារ​ទឹក​ឲ្យបាន​ញឹកញាប់ ដើម្បី​ចៀសវាង​ការបាត់បង់​ជាតិ​ទឹក នៅពេល​សរីរាង្គ​ខិតខំ​ទប់ទល់​ទៅនឹង​ភាព​ត្រជាក់​៕

ព័ត៌មានផ្សេងទៀត