Saudi Aramco​​ក្លាយជា​ក្រុមហ៊ុន​​ដំបូង​បំផុត​​ក្នុង​លោក​​មានទ្រព្យ​ដល់​​២​ទ្រី​លាន​

13-12-2019 9:19 am 203
រូបភាព​នៅក្នុងកម្មវិធីរបស់ក្រុមហ៊ុនSaudi Aramco​

​ភាគហ៊ុន​របស់​ក្រុមហ៊ុន​Saudi Aramco​ជា​ក្រុមហ៊ុន​អា​រ៉ាប៊ីសាអូឌីត បាន​កើនឡើង​ខ្លាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ធ្វើឲ្យ​ក្រុមហ៊ុន​ផលិត​ប្រេង​មួយនេះ​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ក្នុង​លោក ដែល​មានតម្លៃ​រហូតដល់​២​ពាន់​ពាន់​លាន​ដុល្លារ​($2 trillion)​។ ភាគហ៊ុន​បាន​កើនឡើង​១០​ភាគរយ​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា គឺ​ឈានដល់​៣៨.៧០riyals​ស្មើនឹង​១០.៣២​ដុល្លារ​ក្នុង​មួយ​ហ៊ុន​។ តម្លៃ​រហូតដល់​២​ពាន់​ពាន់​លាន​ដុល្លារ​នេះ បានធ្វើឲ្យ​ក្រុមហ៊ុន​Saudi Aramco​វ៉ា​ដាច់​ក្រុមហ៊ុន​Apple ដែល​ធ្លាប់ជា​ក្រុមហ៊ុន​មាន​បំផុត​ក្នុង​លោក គឺ​មានទ្រព្យ​ប្រមាណ​១.២​ពាន់​ពាន់​លាន​ដុល្លារ​($1.2 trillion)៕

ព័ត៌មានផ្សេងទៀត