នាយករដ្ឋមន្ដ្រី​អង់គ្លេស​រំពឹង​ឈ្នះ​សំឡេង​ភាគច្រើន​ជា​ឱកាសល្អ​ដើរ​​ចេញពី​អឺរ៉ុប​

13-12-2019 8:54 am 424
នាយករដ្ឋមន្ដ្រីអង់គ្លេស​លោកបូរីស ចនសុន

​ចក្រភព​អង់គ្លេស​បានរៀបចំ​ការ​បោះឆ្នោត​មុន​កំណត់​កាលពី​ថ្ងៃទី​១២​ធ្នូ បន្ទាប់ពី​ផែនការ​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​ត្រូវ​ជាប់គាំង​ម្ដង​ជា​ពីរដង​។ តាម​ការស្ទង់មតិ​បង្ហាញថា​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោក​បូរី​ស ច​ន​សុន រំពឹង​នឹង​ឈ្នះ​សំឡេង​ភាគច្រើន​នៅក្នុង​សភា ជា​ឱកាស​អាច​បើកផ្លូវ​ឲ្យ​លោក​ដឹកដៃ​អង់គ្លេ​សចេញ​ពី​អឺរ៉ុប​ដោយ​ស្ងប់​ចិត្ដបាន​។ តាម​កំណត់​អង់គ្លេស​ត្រូវ​ចេញពី​អឺរ៉ុប​នៅ​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០២០ បន្ទាប់ពី​ពន្យារពេល​ម្ដង​ជា​ពីរដង​ដោយសារ​សភា​អង់គ្លេស មិន​ឯកភាព​លើ​កិច្ចព្រមព្រៀង​ចាកចេញ​ពី​អឺរ៉ុប​។​

​ការស្ទង់មតិ​បង្ហាញ​ទៀតថា​គណបក្ស​អភិរក្ស​របស់លោក​ច​ន​សុន អាច​នឹង​ឈ្នះ​៣៦៨​អាសនៈ​នៅក្នុង​សភា ជា​ចំនួន​ល្មម​គ្រប់គ្រាន់​ជា​សំឡេង​ភាគច្រើន​នៃ​៦៥០​អាសនៈ​នៅក្នុង​សភា​អង់គ្លេស​។ ចំពោះ​គណបក្ស​ពលករ​រំពឹង​នឹង​ឈ្នះ​១៩១​អាសនៈ គណបក្ស​ជាតិ​ស្កុត​ឡេន​៥៥​អាសនៈ និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​១៣​អាសនៈ​។ លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​បន្ទាប់ពី​រាប់​សន្លឹកឆ្នោត​រួចរាល់​៕​

 ពាក្យគន្លឹះ  អង់គ្លេសការបោះឆ្នោត

ព័ត៌មានផ្សេងទៀត