តាមការសិក្សាស្រាវជ្រាវជាច្រើនផ្នែក ទាក់ទងនឹងសារធាតុអ៊ីនដូលស៍ (Indoles) ដែលមាននៅក្នុងបន្លែពពួកស្ពៃ បានអះអាងថា សាធាតុនេះ អាចជួយស្ទាក់ចាប់សារធាតុបង្កមហារីកបានយ៉ាងល្អ។ ជាពិសេស ជួយបង្ការនិងកាត់បន្ថយភាពធ្ងន់ធ្ងរ នៃជំងឺមហារីកពោះវៀន បានយ៉ាងមានប្រសិទ្ធភាព ដោយគ្រាន់តែអ្នកទទួលបន្លែប្រភេទស្ពៃ មិនថាស្ពៃក្តោប ផ្កាស្ពៃ ប្រូខូលី ផ្ទី ឬខាត់ណា។ អម្បូរបន្លែទាំងនេះអ្នកអាចយកមកស្ងោ ឆា ស្ល ស្រុស ឬក៏អាចទទួលទានបែបស្រស់ៗ ជាប្រចាំក៏បាន នោះមហារីកពោះវៀន ពិតជាមិនហ៊ានមករំខានអ្នកឡើយ។ នេះបើតាមប្រភពពីantkh។
ទន្ទឹមនឹងនោះ អ្នកគួរប្រុងប្រយ័ត្នក្នុងការជ្រើសរើសបន្លែទាំងនេះ ចៀសវាងមានសារធាតុគីមី បើមិនអ៊ីចឹងទេ ត្រូវលាងសម្អាតឲ្យបានស្អាតល្អ មុនចម្អិនទទួលទាន។ នៅក្នុងការចម្អិននេះទៀតសោធ គួរចម្អិនឲ្យបានត្រឹមត្រូវ ដើម្បីរក្សាគុណភាពក៏ដូចជាសារធាតុសំខាន់ៗ។ បើបន្លែមិនល្អ មិនស្រស់ ចម្អិនរលួយពេក នឹងធ្វើឲ្យបាត់បង់ ឬធ្វើឲ្យថយចុះគុណភាព ដែលមិនអាចធ្វើឲ្យអ្នកទទួលបានអត្ថប្រយោជន៍ទាំងស្រុងរបស់ពួកវានោះទេ៕