អង់គ្លេស​បានចាប់ផ្ដើម​​ការបោះឆ្នោត​​មុន​កំណត់​​នៅ​ថ្ងៃទី​១២​ធ្នូ​នេះ​

12-12-2019 5:14 pm 409
រូបភាពបង្ហាញទីតាំងបោះឆ្នោត

​នៅ​ថ្ងៃទី​១២​ខែធ្នូ​នេះ​ការបោះឆ្នោត​បាន​ប្រព្រឹត្ដទៅពេញ​មួយថ្ងៃនៅ​ចក្រភព​អង់គ្លេស ជា​ការបោះឆ្នោត​មុន​កំណត់​ដែល​អាចសម្រេច​ពី​អនាគត​របស់​អង់គ្លេស​ក្នុង​ការចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​។ មណ្ឌលបោះឆ្នោត​ទូទាំង​ចក្រភព​អង់គ្លេស​បាន​បើកទ្វា​នៅ​ម៉ោង​៧​ព្រឹក​។ ចំពោះ​អាសនៈ​នៅក្នុង​សភា​មាន​ចំនួន​៦៥០ ដែល​គណបក្ស​ចូលរួម​ការបោះឆ្នោត​ត្រូវ​ប្រជែង​ដណ្ដើមយក​។ លទ្ធផល​បឋម​អាច​នឹងត្រូវ​ប្រកាស​នៅ​ម៉ោង​១០​យប់​ថ្ងៃទី​១២​ធ្នូ​នេះ​។ 

​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​បញ្ហា​សេវា​សុខាភិបាល​និង​បទឧក្រិដ្ឋ ត្រូវបាន​លើកយក​មក​ជជែក​ដេញដោល​គ្នា ប៉ុន្ដែ​អ្វីដែល​ជា​ដើមហេតុ​ជំរុញឲ្យមាន​ការបោះឆ្នោ​ត​មុនកំណត់ គឺ​ដំណើរការ​ចាកចេញ​ពីស​ហ​ភាព​អឺរ៉ុប​ទៅវិញ​ទេ​។ ប្រសិនបើ​គណបក្ស​អភិរក្ស​របស់​លោកនាយ​ក​រដ្ឋមន្ដ្រី​Boris Johnson​ឈ្នះ​សំឡេង​ភាគច្រើន នោះ​នឹង​អាច​គូសវាស​ផ្លូវ​ដើម្បី​ចាកចេញ​ពី​អឺរ៉ុប​នៅ​ចុង​ខែមករា​។ ផ្ទុយទៅវិញ​បើ​មិនអាច​ឈ្នះ​សំឡេង​ភាគច្រើន ការចាកចេញ​ពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ទំនង​នឹង​លេចចេញ​ម្ដងទៀត​៕

 ពាក្យគន្លឹះ  អង់គ្លេសការបោះឆ្នោត

ព័ត៌មានផ្សេងទៀត