YouTube​​ប្រកាស​​ពង្រីក​គោលនយោបាយ​​ប្រឆាំង​​ការគំរាមកំហែង​​តាម​វីដេអូ​

12-12-2019 3:32 pm 432
រូបភាពឡូហ្គោសម្គាល់​ក្រុមហ៊ុនYouTube

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ក្រុមហ៊ុន​YouTube​បានប្រកាស​ពង្រីក​គោលនយោបាយ​របស់ខ្លួន ជា​គោលនយោបាយ​ប្រឆាំង​គំរាមកំហែង​ដូចជា​ការជេរប្រមាថ​ពាក់ព័ន្ធ​ការរើសអើង​ជាតិ​សាសន៍ បញ្ហា​យេនឌ័រ ឬក៏​និន្នាការ​ផ្លូវភេទ​ជាដើម​។ តាមរយៈ​សារ​ជូនដំណឹង​បង្ហោះ​លើ​អ៊ី​ន​ធឺ​ណេត ក្រុមហ៊ុន​បានឲ្យដឹងថា​នឹងមិន​អនុញ្ញាត​ឲ្យមាន​ការ​បង្ហោះ​វីដេអូ ទាក់ទង​នឹង​ការជេរប្រមាថ​នរណាម្នាក់​ផ្អែកលើ​លក្ខណៈ​ពូជសាសន៍ ការបញ្ចេញមតិ​ប៉ះពាល់​ដល់​យេនឌ័រ និង​បញ្ហា​ផ្លូវភេទ​នោះឡើយ​។ 

​ការហាមឃាត់​នេះ​ត្រូវ​ដាក់ឲ្យ​អនុវត្ដរា​ប់​ចាប់ពី​បុគ្គល​ឯកជន អ្នកបង្កើត​YouTube(YouTube creators)​និង​អ្នក​បង្ហោះ​ជា​សាធារណៈ​(public officials) ដែល​រួមបញ្ចូល​វីដេអូ​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​លើ​បុគ្គល ឬ​ភាសា​ដែល​បង្ហាញ​ពី​ចរិក​ហិង្សា​ដែល​អាច​កើតឡើង​ផងដែរ ដោយ​គ្មាន​បុគ្គល​ណា​ស្ថិតក្រោម​ការយាយី​នៃ​អំពើហិង្សា​ទៀតឡើយ​។ ការប្រកាស​ដូច្នេះ​គឺជា​ផ្នែក​មួយ​ដែល​ក្រុមហ៊ុន​YouTube ប្ដេជ្ញា​បង្ក្រាប​អំពើ​បៀតបៀន​នានា​តាំងតែ​ពី​ដើមឆ្នាំ​២០១៩​នេះ​ម្ល៉េះ​៕

ព័ត៌មានផ្សេងទៀត