លោក​ហ៊ុន សែន​៖ អាកាសធាតុ​​ត្រជាក់ ធ្វើឲ្យចំណេញ​សេដ្ឋកិច្ចជាតិ

11-12-2019 9:07 am 1425

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​CUS នា​ថ្ងៃ​ទី​១១ ខែ​ធ្នូ​នេះ​ថា តាម​ការព្យាករណ៍​អាកាសធាតុ​ចុះ​ត្រជាក់ សម្រាប់​ឆ្នាំ​នេះ មាន​រយៈពេល​វែង ដែល​អាច​រហូតដល់​ខែ​មករា ឆ្នាំ​២០២០​។ 

​លោកនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា អាកាសធាតុ​ត្រជាក់​បែបនេះ បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិ មាន​រីកចម្រើន និង​ចំណេញ​រាប់​សិន​លាន​ដុល្លារ​។ ចំណេញ​សេដ្ឋកិច្ច ដោយសារតែ​ប្រជាពលរដ្ឋ​ភាគច្រើន មិនសូវ​ប្រើប្រាស់​អគ្គិសនី តាមរយៈ​ការប្រើ​ម៉ាស៊ីនត្រជាក់​។ ម្យ៉ាងវិញទៀត រដ្ឋាភិបាល ក៏​មិនសូវ​ចំណាយ​ទៅលើ​ការទិញ​អគ្គិសនី ពី​ប្រទេស​ដទៃ យក​មក​ផ្គត់ផ្គង់​ផងដែរ​៕

 

 


ព័ត៌មានផ្សេងទៀត