U22 កម្ពុជា ចាញ់​ក្រុម U22 មី​យ៉ាន់​ម៉ា ដោយ​បាល់​ប៉េណាល់​ទី​

10-12-2019 5:22 pm 356

​ក្រុម U22 កម្ពុជា​ចាញ់​U22 មី​យ៉ាន់​ម៉ា ដោយ​បាល់​ប៉េណាល់​ទី​កាត់សេចក្តី ៤-៥ បន្ទាប់ពី​ប្រកួត​ពេញ​ម៉ោង​៩០​នាទី​ស្មើគ្នា ២-២ នៅ​ព្រឹត្តិការណ៍​កីឡា SEA Games 2019 លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​។​

​ការប្រកួត​កម្ពុជា​បាន​បើក​ការ​នាំមុខ ១-០ ត្រឹម​ចាប់ផ្តើម​លេង​បានតែ ១៨​វិនាទី​ប៉ុណ្ណោះ​ដោយ​កីឡាករ សៀង ចន្ធា មុនពេល​កីឡាករ កែវ សុខ​ផេង ពាក់​លេខ​១៤ ជួយ​ឲ្យ​កម្ពុជា​តាម​ស្មើ ២-២ នៅ​នាទី​ទី​៧២ ដោយ​បាល់​ហ្វ្រី​ឃីក មុនពេល​ឈានដល់​កាត់​ទា​ត់បាល់​ប៉េណាល់​ទី​កាត់សេចក្តី ១១​ម៉ែត្រ ក្នុង ១​ក្រុម ទាត់ ៥​នាក់ ដោយ​សម្រេច​ជា​លទ្ធផល កម្ពុជា ទាត់​ចូល ៤​គ្រាប់ ជាមួយនឹង​គ្រាប់​ទី​៥ កាត់សេចក្តី កែវ សុខ​ផេង ទាត់​អត់​ចូល គ្រា​ដែល U22 មី​យ៉ាន់​ម៉ា នាំមុខ ៥​គ្រាប់​មុន​ទៅហើយនោះ​៕

ព័ត៌មានផ្សេងទៀត