មហាហង្សទទួលសិទ្ធិរៀបចំការប្រកួតMiss Grand Cambodiaរយៈពេល៤ឆ្នាំជាប់គ្នា

10-12-2019 12:13 pm 441

ផលិតកម្មមហាហង្សដែលលោកអ៊ិន សុភិនជាម្ចាស់នោះ ត្រូវបានគណៈកម្មការMiss Grand ពិភពលោកប្រកាសផ្ដល់សិទ្ធិឲ្យធ្វើជាអ្នករៀបចំការប្រកួតMiss Grand Cambodiaរយៈពេល៤ឆ្នាំជាប់គ្នាតែម្ដង ចាប់ពីឆ្នាំ២០ ២០តទៅ។ ដំណឹងដ៏ភ្ញាក់ផ្អើលនេះត្រូវបានប្រកាសឡើង ក្នុងសន្និសីទសារព័ត៌មានមួយ នៅឯភូមិគ្រឹះរបស់លោកអ៊ិន សុភិន ដែលជាម្ចាស់ផលិតកម្មមហាហង្ស កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។

លោកNawat ប្រធានគណៈកម្មការMiss Grand International បានថ្លែងក្នុងសន្និសីទសារព័ត៌មាននេះ ថា ក្រុមហ៊ុនមហាហង្ស គឺជាក្រុមហ៊ុនជំនាញលើផ្នែកទីផ្សារ ហើយមានស្នាដៃជាច្រើនលើវិស័យភាពយន្ត និងកិច្ចការសប្បុរសធម៌នានា ទើបលោកទុកចិត្ត និងធ្វើការប្រគល់សិទ្ធិជូនមហាហង្សនាពេលនេះ។

ចំណែកលោកអ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានថ្លែងឲ្យដឹង ថា ការប្រកួតជ្រើសរើសបេក្ខភាពកញ្ញាឯក នឹងត្រូវចាប់ផ្ដើមពីខែកុម្ភៈ ដើមឆ្នាំ២០២០នេះតទៅ ដោយនឹងជ្រើសយកអ្នកលេខ១ តំណាងខេត្តក្រុងនីមួយៗ រួចហើយទើបប្រឡងជ្រើសរើសធំ ដើម្បីស្វែងរកស្រីស្អាតម្នាក់ ដែលស្អាតមានចំណេះដឹង ឲ្យចេញតំណាងកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ។

លោកអ៊ិន សុភិន បានថ្លែងឲ្យដឹងទៀត ថា គណៈកម្មការអន្តរជាតិ នឹងបញ្ជូនអ្នកជំនាញឲ្យមកបង្វឹក ដល់បេក្ខភាពរបស់យើង នៅពេលដែលរកឃើញអ្នកទទួលជ័យលាភី ដើម្បីឲ្យមានការយល់ដឹងកាន់តែច្រើនបន្ថែមទៀត ក្នុងការដើរម៉ូដ របៀបនៃការដើរ បែបបទនៃការប្រកួត និងការបង្ហាញឈុតផ្សេងៗក្នុងពេលប្រកួត ទើបធ្វើឲ្យលោកមិនមានការភ័យព្រួយអ្វីឡើយ សម្រាប់បេក្ខនារីតំណាងប្រទេសយើង ចេញទៅប្រកួតនៅក្រៅប្រទេស៕ 

 ពាក្យគន្លឹះ  មហាហង្សMiss Grand Cambodia

ព័ត៌មានផ្សេងទៀត