សង្គមស៊ីវិលប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូខួបលើកទី៧១

10-12-2019 11:36 am 191

ក្រុមអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិចំនួន២១ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រារព្ធទិវាសិទិ្ធមនុស្ស អន្តរជាតិ១០ធ្នូខួបលើកទី៧១ ក្រោមប្រធានបទ”លើកកម្ពស់សិទ្ធិមនុស្សក្នុងការអភិវឌ្ឍ”។ ការប្រារព្ធទិវានេះ បាន ធ្វើឡើងនៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ ដោយមានការចូលរួមពីសមាជិកអង្គការសង្គមស៊ីវិល,បណ្ដាអង្គទូតនានាប្រចាំកម្ពុជា,និងប្រជាពលរដ្ឋជាង១ពាន់នាក់។

លោកមាស សាវ៉ាត តំណាងអង្គការសង្គមស៊ីវិលទាំង២១នេះ បានថ្លែង ថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ជារៀងរាល់ឆ្នាំមានអត្ថន័យជាប្រវត្តិសាស្រ្ដ ដែលរំលឹកអំពីវីរៈភាពរបស់បុព្វបុរស និងសកម្មជនសិទ្ធិមនុស្សជាច្រើនទៀតនៅទូទាំងសកលលោក រហូតដល់មានសម្រេចនូវសេចក្ដីប្រកាសជាសកលស្ដីពី”សិទ្ធិមនុស្ស”នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។

ដោយឡែកនៅក្នុងប្រទេសកម្ពុជា ក្រុមអង្គការសង្គមស៊ីវិល បានរួបរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះ ក្នុងគោលបំណងរំលឹកនូវការតស៊ូ ការខិតខំប្រឹងប្រែងរបស់សកម្មជនការពារសិទ្ធិមនុស្សទាំងអស់ ដែលចូលរួមការពារ និងលើកស្ទួយការគោរពសិទ្ធិមនុស្ស ព្រមទាំងសេរីភាពមូលដ្ឋានានារបស់ប្រជាពលរដ្ឋនាពេលកន្លង។

តំណាងអង្គការសង្គមស៊ីវិលលោកមាស សាវ៉ាត បានថ្លែងបន្ត ថា ក្រុមអង្គការសង្គមស៊ីវិល បានពិនិត្យឃើញថា ការអនុវត្ត ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនទាន់បានល្អប្រសើរនៅឡើយទេ ។ ម្យ៉ាងទៀតប ច្ចុប្បន្ននេះស្មារតី នៃការបង្រួបបង្រួមជាតិនៅមិនទាន់មាននៅឡើយ រីឯសិទ្ធិនយោបាយពាក់ព័ន្ធនឹងការគាំទ្របក្សន យោបាយ ដែលពលរដ្ឋស្រលាញ់ពេញចិត្ត និងការបោះឆ្នោតរបស់ពលរដ្ឋ នៅមិនទាន់ត្រូវបានគោរពឲ្យទូលំទូលា យនៅឡើយទេ។

សូមជម្រាប ថា ក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ១០ធ្នូខួបលើកទី៧១ ក្រុមអង្គការសង្គមស៊ីវិល បានស្នើទៅរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ អនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនដោយពេញលេញ,គោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស,និងការបង្រួបង្រួមមហាគ្រួសារខ្មែរផងដែរ៕ 

ព័ត៌មានផ្សេងទៀត