លោក​នាយករដ្ឋមន្ត្រី​​​សរសើរ​កីឡាការិនី​​ខាន់ ​ចេ​សា ​ដែល​ដណ្តើមបាន​មេដា​យ​មាស​

09-12-2019 5:32 pm 356

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​នូវ​អារម្មណ៍​សាទរ​និង​កោត​ស​សើរ ចំពោះ​កីឡាការិនី ខាន់ ចេសា ដែល​បាន​ដណ្តើមបាន​មេដាយមាស​មួយគ្រឿង​ទៀតហើយ​ជូន​ប្រទេស​កម្ពុជា ក្រោយ​ឈ្នះ​កីឡាការិនី​ហ្វីលីពីន នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​២០១៩ លើក​ទី​៣០​ទីក្រុង​Clark ប្រទេស​ហ្វីលីពីន ជាមួយគ្នា​នោះដែរ លោក​នាយករដ្ឋមន្ត្រី​ក៏បាន​ជូនពរ​ដល់ កីឡាករ កីឡាការិនី​កម្ពុជា​ទាំងអស់ បន្ត​ឈ្នះ​មេដាយមាស នៅ​ស៊ី​ហ្គេម​ជា​បន្តបន្ទាប់​ទៀត​៕

​សូមបញ្ជាក់ថា កីឡាការិនី​ជឺជិត​ស៊ូ​របស់​កម្ពុជា ខាន់ ចេសា បាន​បន្ថែម​មេដាយមាស​ឲ្យ​កម្ពុជា ១​គ្រឿង​ទៀតហើយ ខណៈពេល​ដែរ​កម្ពុជា​ទទួលបាន​មេដាយមាស​ទី​៤ បន្ទាប់ពី​កីឡាការិនី​រូបនេះ បាន​យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​ហ្វីលីពីន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​(SEA Games) លើក​ទី​៣០​នៅ​ទីក្រុង Clark​ប្រទេស​ហ្វីលីពីន​៕

 

ព័ត៌មានផ្សេងទៀត