តោះ​ស្ដាប់​​ជ័យលាភី​​បវរកញ្ញា​ចក្រវាល​​​២០១៩​​ឆ្លើយ​សំណួរ​​គណៈកម្មការ​​បន្ដិច​មើល​!

09-12-2019 4:24 pm 301
រូបភាពកញ្ញាZozibini Tunziពេលគ្រងមកុដ

​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាល​លើក​ទី​៦៨​ក្នុង​ឆ្នាំ​២០១៩​នេះ បាន​បិទ​បញ្ចប់​ហើយ​កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ចំពោះ​ជ័យលាភី​និង​ជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រ​វាល​២០១៩ បាន​ទៅលើ​បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង កញ្ញា​Zozibini Tunzi​។ កញ្ញា​ឈរ​លំដាប់​កំពូល​ក្នុង​ការប្រកួត​បន្ទាប់ពី​មាន​ការចាប់អារម្មណ៍​ពី​គណៈកម្មការ​និង​អ្នកគាំទ្រ តាមរយៈ​ការប្រកួតប្រជែង​ជុំ​ផ្សេងគ្នា​ជាមួយនឹង​សម្លៀកបំពាក់​ប្លែកៗ​។​

​អ្វីដែល​ជា​ការចាប់អារម្មណ៍​មួយទៀត ក្នុងអំឡុងពេល​ឆ្លើយ​សំណួរ​របស់​គណៈកម្មកា​រ​ដែល​សួរថា តើ​អ្វី​ជា​រឿង​សំខាន់បំផុត​គួរ​បង្រៀន​ដល់​ស្ដ្រីក្មេងៗ​នា​ពេលបច្ចុប្បន្ន​? កញ្ញា​Tunzi​បាន​និយាយថា អ្វីដែល​សំខាន់បំផុត​សម្រាប់​ក្មេងស្រី​ត្រូវ​រៀន​គឺ​ភាពជា​អ្នកដឹកនាំ​។ នាង​បាន​បន្ដថា “​វា​ជា​អ្វីដែល​ខ្វះខាត​សម្រាប់​ក្មេងស្រី​និង​ស្ដ្រី​តាំងពី​យូរ​មកហើយ ដែល​មិនមែន​យើង​មិន​ចង់បាន​នោះទេ ប៉ុន្ដែ​វា​ជា​អ្វីដែល​សង្គម​បាន​ផ្ដល់ឲ្យ​ស្ដ្រី​ត្រូវធ្វើ​ដូច្នេះ​។ ខ្ញុំ​គិតថា​យើង​ជា​មនុស្ស​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក ដូច្នេះ​យើង​គួរតែ​ផ្ដល់ឱកាស​ហើយ​នោះ​គឺជា​អ្វីដែល​គួរ​បង្រៀន​ដល់​ស្ដ្រីក្មេងៗ​ឲ្យទទួល​បានឱកាស​។ គ្មានអ្វី​ដែល​សំខាន់​ជាង​ឲ្យ​ស្ដ្រី​វ័យក្មេង​ទទួលយក​ឱកាស​នៅក្នុង​សង្គម​ឡើយ​៕”

ព័ត៌មានផ្សេងទៀត