ប្រភេទ​អាហារ​ដែល​ជួយ​ឲ្យ​ធ្មេញ​មាន​សុខភាព​ល្អ​និង​ស​ស្អាត​

09-12-2019 4:07 pm 1219

​ភាព​ស​និង​សុខភាព​ធ្មេញ​របស់​អ្នក មិន​ត្រឹមតែ​អាស្រ័យទៅលើ​ការថែទាំ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាស្រ័យទៅលើ​អាហារ​ដែល​អ្នក​ញ៉ាំ​ផងដែរ​។ ពេទ្យធ្មេញ​បាន​ណែនាំ​ឲ្យ​បន្ថែម​ការទទួលទាន​អាហារ​ដូចខាងក្រោម ដើម្បី​រួមចំណែក​ថែទាំ​សុខភាព​ធ្មេញ និង​រក្សា​ភាព​ស​ស្អាត​របស់​ធ្មេញ​៖

​ការ៉ុត ៖ ការ៉ុត​ស្រស់​គឺជា​មធ្យោបាយ​ដ៏​ល្អ ដើម្បី​ថែរក្សា​ធ្មេញ​ឲ្យមាន​សុខភាព​ល្អ និង​ជួយ​ជម្រុះ​កំបោរ​ចេញពី​ធ្មេញ​និង​ម៉ាស្សា​អញ្ចាញ​ធ្មេញ​។​

​ត្រី ៖ អ្នក​រាល់គ្នា​ដឹងថា​ធ្មេញ​ត្រូវការ​ជាតិ​កាល់ស្យូម ប៉ុន្តែ​ផូស្វ័រ​ក៏​ជា​ធាតុ​សំខាន់​មួយ​ផងដែរ សម្រាប់​ថែរក្សា​ធ្មេញ​ឲ្យមាន​សុខភាព​ល្អ​។​

ជី​វ៉ាន់ស៊ុយ ៖ ជី​វ៉ាន់ស៊ុយ​ក៏​ជា​ប្រភព​កាល់ស្យូម​ដែរ​។​

​ផ្លែ​ប៉ោម ៖ ផ្លែ​ប៉ោម​មាន​សារសំខាន់​នៅក្នុង​ការការពារ​ធ្មេញ​។ ញ៉ាំ​ផ្លែ​ប៉ោម​ជួយ​ម៉ាស្សា​អញ្ចាញ​និង​ជម្រុះ​កំបោរ​ជាប់​ធ្មេញ ជួយ​ឲ្យ​ខ្យល់​ដង្ហើម​ស្រស់ថ្លា​។​

​ផ្លែ​វី​គី ៖ ផ្លែឈើ​នេះ​មាន​វីតាមីន​C​ច្រើន ហើយ​ប្រសិនបើ​អ្នក​ខ្វះ​វីតាមីន​C ការផលិត​កូឡា​ជែន​ថយចុះ ហើយ​អញ្ចាញធ្មេញ​ចាប់ផ្តើម​ហូរឈាម​។​

​ខ្ទឹម​បារាំង ៖ ជា​អង់​ទី​ប៊ីយ៉ូ​ទិ​កធម្មជាតិ ដែល​សម្លាប់​បាក់តេរី បង្ក​គ្រោះថ្នាក់​នៅក្នុង​មាត់​។​

​ល្ង ៖ ជួយ​ជម្រុះ​កំបោរ​ដែល​តោង​ជាប់​ធ្មេញ និង​ជួយ​ឲ្យ​ស្រទាប់​ធ្មេញ​ខាងក្រៅ​រឹងមាំ​។​

​តែ​បៃតង ៖ ជាតិ catechin នៅក្នុង​តែ​បៃតង ជួយ​សម្លាប់​ពពួក​បាក់តេរី ដែល​បណ្តាលឲ្យមាន​ប្រហោង​ធ្មេញ​។ ក្រៅពីនេះ តែ​បៃតង​ធ្វើឲ្យ​ដង្ហើមរបស់​អ្នក​ស្រស់​ថ្លា​។​

​ម្យ៉ាងវិញទៀត  ការ​ញ៉ាំ​អាហារសម្រន់​ញឹកញាប់ ក៏​ធ្វើឲ្យប៉ះពាល់​ធ្មេញ​ដែរ ព្រោះ​កាលណា​ទំពារ​ចំណីចំណុក​ជាប់មាត់​រហូត ប្រៀបដូចជា​ការផ្តល់​ចំណី​ទៅ​ចិញ្ចឹម​ពពួក​បាក់តេរី​ដែល​នៅក្នុង​មាត់​នោះ​អ៊ីចឹង​ដែរ​។ ហេតុនេះ មាន​ការណែនាំ​ឲ្យ​សម្អាតធ្មេញ​របស់អ្នក រៀងរាល់​ញ៉ាំ​អាហារសម្រន់​។ យ៉ាងណាក៏ដោយ ការសម្អាត​ធ្មេញ​ញឹកញាប់​លើសពី​២​ដង​ឬ​៣​ដង​ក្នុង​មួយថ្ងៃ អាចធ្វើឲ្យ​ធ្មេញឆាប់​សឹក ដូច្នេះ អ្នក​គួររៀបចំ ពេលវេលា​ទទួលទាន​អាហារ​ឲ្យបាន​ត្រឹមត្រូវ ចៀសវាង​ប៉ះពាល់​សុខភាព​ធ្មេញ​៕

 ពាក្យគន្លឹះ  សុខភាពសម្រស់ធ្មេញ

ព័ត៌មានផ្សេងទៀត