ស៊ន សៀវ​ម៉ី​​ផ្ដួល​ម្ចាស់ផ្ទះ​​ហ្វីលីពីន​​ដណ្ដើម​​មេដាយ​មាស​​ស៊ី​ហ្គេម​

08-12-2019 8:29 pm 377
រូបភាព​កីឡាការិនីស៊ន សៀវម៉ី

​នៅ​ទីបំផុត​កីឡាការិនី​តេក្វាន់​ដូ​កម្ពុជា​កញ្ញា​ស៊ន សៀវ​ម៉ី ដណ្តើមបាន​មេដាយមាស​ហើយ នៅ​ព្រឹត្តិការណ៍​កីឡា​SEA Games 2019 ក្រោយ​យកឈ្នះ​គូប្រជែង​ម្ចាស់ផ្ទះ​ហ្វីលីពីន​នៅមុននេះ​បន្តិច​។​នេះ​ជា​ការការពារ​មេដាយមាស​បានសម្រេច​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៩ បន្ទាប់ពី​ឈ្នះ​មេដាយមាស​លើកដំបូង​ក្នុង​SEA Game 2017 នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​កីឡាតេ​ក្វាន់​ដូ​ទម្ងន់លើស​៧៣​គីឡូក្រាម​។ 

​សូមបញ្ជាក់ថា​គិត​ត្រឹម​ល្ងាច​ថ្ងៃអាទិត្យ​នេះ ចំពោះ​មេដាយ​បណ្ដោះអាសន្ន​ដែល​កម្ពុជា​ដណ្ដើមបាន ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​មាន​ចំនួន​៣៥​គ្រឿង មាស​៣​គ្រឿង ប្រាក់​៦​គ្រឿង និង​សំរឹទ្ធ​២៦​គ្រឿង​៕

ព័ត៌មានផ្សេងទៀត