ឆេះ​រោងចក្រ​​នៅ​ឥណ្ឌា​​ស្លាប់​មនុស្ស​​យ៉ាងហោចណាស់​​៣៥​នាក់​

08-12-2019 2:28 pm 189
រូបភាពទីតាំងរងគ្រោះ

​យ៉ាងហោចណាស់​មនុស្ស​៣៥​នាក់​បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​ហេតុការណ៍​ឆេះ​រោងចក្រ​ក្នុង​រដ្ឋធានី New Delhi​ប្រទេស​ឥណ្ឌា​។ ប៉ូលិស​បញ្ជាក់ថា​ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​បន្ដ​កើនឡើង​។ ភ្លើង​បាន​ឆាបឆេះ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​០៨​ធ្នូ​នេះ ហើយ​ក្រៅពី​មនុស្ស​ស្លាប់មាន​ប្រមាណ​៥០​នាក់​ត្រូវបាន​ជួយសង្គ្រោះ​។ នៅក្នុង​រោងចក្រ​ក៏​ជា​កន្លែង​កម្មករ​ស្នាក់នៅ ហើយ​អ្នកស្លាប់​ភាគច្រើន​គឺ​ខណៈ​ពួកគេ​កំពុង​លង់លក់​។ នៅក្នុង​រោងចក្រ​ផ្ទុក​ទៅដោយ​កាបូប​សិស្សសាលា​និង​សម្ភា​រវេច​ខ្ចប់ ប៉ុន្ដែ​មូលហេតុ​ពិតប្រាកដ​បណ្ដាលឲ្យមាន​អគ្គិភ័យ​នៅ​មិនទាន់ដឹង​ទេ​។​

​គួរ​បញ្ជាក់ថា​រោងចក្រ​ខ្នាតតូច​ជាច្រើន​នៅក្នុង​ទីក្រុង​ធំៗ​របស់​ឥណ្ឌា ច្រើនតែ​ស្ថិតក្នុង​តំបន់​តូចចង្អៀត​និង​ចាស់ៗ​ជា​កន្លែង​ថ្លៃដើម​មាន​តម្លៃថោក​។ រោងចក្រ​ទាំងនោះ​ក៏​ជា​កន្លែង​ស្នាក់នៅ​សម្រាប់​កម្មករ​ក្រីក្រ​ដែល​ភាគច្រើន​គឺជា​ពលករ​ចំណាកស្រុក​។ កង្វះ​ផែនការ​អនុវត្ដ​និង​ភាព​ធូររលុង​នៃ​បទប្បញ្ញត្ដិ​សាងសង់​អគារ​ដែល​មានសុវត្ថិភា​ព ជារឿយៗ​តែងតែ​នាំឲ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បែបនេះ​ជា​ញឹកញាប់​៕

 ពាក្យគន្លឹះ  ឥណ្ឌាឆេះរោងចក្រ

ព័ត៌មានផ្សេងទៀត